Banner KNP Detail Top

ជនសង្ស័យ២នាក់ ត្រូវអ្នកភូមិនាំគ្នាព័ទ្ធចាប់ ដែលផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូនសមត្ថកិច្ច

ជនសង្ស័យ២នាក់ ត្រូវអ្នកភូមិនាំគ្នាព័ទ្ធចាប់ ដែលផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូនសមត្ថកិច្ច


ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី២ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ សយ ដាណេត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។
ជនសង្ស័យទាំង២នាក់នេះ មាន ៖ ១-ឈ្មោះ ដា សុខ្លី ភេទប្រុស អាយុ! ៣១ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។ ២-ឈ្មោះ ក្រៃ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
ជនសង្ស័យទាំង០២នាក់ បានផ្លោះរបងចូលទៅក្នុងទីតាំងផ្ទះជួលនេះ ខណៈពេលភ្លើងកំពុងដាច់ បំរុងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងឃើញទាន់ ក៏ស្រែកផ្អើលឆោឡោ នាំគ្នាព័ទ្ឋទុក ហើយសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ ចុះឃាត់ខ្លួនបានទាំ០២នាក់តែម្តង។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រាកដមែនៗ ។
ជនសង្ស័យ ត្រូវកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង