Banner KNP Detail Top

បុរស២នាក់ បានផឹកប៉ះចំស្រាកាច ដើរទៅរុះរើបារ៉ាសបិទផ្លូវ នៅជិតដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត និងប្រើអំពើហិង្សាទៅលើ

បុរស២នាក់ បានផឹកប៉ះចំស្រាកាច ដើរទៅរុះរើបារ៉ាសបិទផ្លូវ នៅជិតដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត និងប្រើអំពើហិង្សាទៅលើប្រជាការពារ ដែលយាម និងជួយសម្រួលចរាចរណ៍នៅគោលដៅ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចនេះចខ្លោងទ្វារវត្តសំរោងអណ្ដែត ប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុ គឺមានការដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត ដែលខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការដាក់បន្ថែមទុយោទឹកស្អាតធំជាងមុន នៅត្រង់ចំណុចខ្លោងទ្វារវត្តសំរោងអណ្ដែត និងមានការបិទផ្លូវមិនឱ្យធ្វើដំណើរឆ្លងកាត់បាន។ ហើយអាជ្ញាធរមូលដ្ឋាន ក៏រៀបចំកម្លាំងប្រជាការពារ ដោយដាក់បារ៉ាសបិទផ្លូវនៅត្រង់ចំណុចកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍បញ្ជៀសឲ្យអ្នកធ្វើដំណើរទៅផ្លូវវៀងវិញ។ ស្រាប់តែមានបុរស២នាក់ដើរថ្មើរជើងក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក៏ដើរមកផ្តាច់ខ្សែបារ៉ាសដែលចងបិទផ្លូវត្រង់ចំណុចកន្លែងកើតហេតុតែម្តង។
កម្លាំងប្រជាការពារម្នាក់ដែលយាមនៅកន្លែងកើតហេតុ បានសួរទៅបុរសទាំង២នាក់នោះថា បងឯងផ្តាច់ខ្សែបារ៉ាសធ្វើអី ។ បន្ទាប់មកបុរសទាំង២នាក់នោះបានខឹង ហើយស្រែកដាក់កម្លាំងប្រជាការពារវិញថា អាញផ្តាច់អត់បានមែន រួចក៏ស្ទុះទៅព្រួតវាយកម្លាំងប្រជាការពារ បណ្តាលឲ្យហើមភ្នែកម្ខាងតែម្តង។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋនៅជុំវិញនោះ បានចេញមកជួយឃាត់ភាគីទាំងពីរ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនជនបង្កហេតុបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចមូលដ្ឋានក៏បាននាំជនបង្ក និងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង