Banner KNP Detail Top

្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន នៅកំពង់ឆ្នំាង

្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បន្ទាប់ពីពលករចំនួន២៣នាក់ បានដាក់ពាក្យបណ្ដឹងថាបានឆបោកប្រាក់ពលករ ជាង១សែនដុល្លារ។
សូមរំលឹកថា ប្រជាពលរដ្ឋតែងតែរងគ្រោះដោយសារតែ ជនទុច្ចរិតប្រើរូបភាពគ្រប់បែបយ៉ាង បង្កើតក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។ ប៉ុន្តែសកម្មភាពរបស់ពួកគេ យកលុយពីប្រជាពលរដ្ឋរួចហើយ មិនបានបំពេញកាតព្វកិច្ច ។
សូមបញ្ជាក់ថា, ក្រុមពលករជាជនរងគ្រោះនៅរសៀលថ្ងៃទី២៩ ខែមីនានេះ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជនឆបោកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីនេះមាន១ឈ្មោះ រាជសុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជសុផាន់ភួង , ពីឈ្មោះ សែន ទីន ភេទ ប្រុសជាប្ដី មានទីលំនៅខេត្តតាកែវ , ៣ឈ្មោះ អ៊ុល ចន្នី ភេទស្រីមានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ៤ឈ្មោះនុត ណារិន ភេទប្រុសជាប្ដី។
ជនរងគ្រោះជាពលករ បានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនឆបោកទាំង៤នាក់ខាងលើនេះសមត្ថកិច្ចនគរបាលបានខ្សឹបប្រាប់ថា សមត្ថកិច្ចដករហូតបានថវិកាចំនួនជាង ៤ ពាន់ ដុល្លារ និងលុយខ្មែរជាង២លានរៀល និងរថយន្ត Ford ពណ៌ ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា KKK.1230 របស់ប្រធានក្រុមហ៊ុន។
ក្រុមពលករជាជនរងគ្រោះសំណូមពរផងដែរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់សេចក្តីទារថវិកាជាង ១៤ ម៉ឺនដុល្លារដែលជនឆបោកខាងលើនេះបោកប្រាស់យកមកជូនពលករទាំង ២៣ នាក់វិញ។
ក្នុងករណីនេះដែរ បើរឹបអូសយករថយន្ត Ford របស់ប្រធានក្រុមហ៊ុនដែលមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារ មកលក់សងពលករវិញក៏ អាចបានពាក់កណ្ដាលផងដែរ។តាមវិធានការក្រុមហ៊ុនសរុបច្បាប់នោះឡើយ។
ករណីនេះដែរ លោក ពេជ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើនេះ បានឆបោកប្រាក់ពីពលករចំនួន ២៣នាក់ដែលបានដាក់ពាក្យបណ្ដឹងសរុបចំនួន ១៤៧.៥០០ដុល្លារ និងតាមការស្រាវជ្រាវបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយ។
ហើយនៅរសៀលថ្ងៃទី២៩ ខែមីនានេះជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ប៉ុន្តែនៅម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមីនានេះតុលាការបានផ្ញើ ជនសង្ស័យទាំង៤ នាក់ជាមួយសមត្ថកិច្ចនគរបាលខេត្តមួយយប់ទៀត ព្រោះតែតុលាការពិនិត្យសំណុំរឿងមិនទាន់ចប់ ព្រោះតែមានដើមបណ្ដឹងច្រើននាក់។ ហើយនៅថ្ងៃស្អែកថ្ងៃ ទី៣០ សមត្ថកិច្ចនិងបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការខេត្តវិញចំណាត់ការបន្ត។
សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួងដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ២៣ នាក់ដែលមកពីតាមបណ្ដាខេត្តនានាសរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ នេះដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២ ៣នេះ ។ ប៉ុន្តែដល់ពេលសន្យាមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករបានដាក់ពាក្យប្ដឹងទៅស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចំណាត់ការរឿងឆរបោកនេះតាមផ្លូវច្បាប់។
បងប្អូនប្រជាពលរដ្ឋ មានការគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំង ជាពិសេសសង្ឃឹមថាតំណាងអយ្យការ នឹងធ្វើការចេញដីកាសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ បន្ទាប់ពីការសាកសួរនៅថ្ងៃស្អែកបន្តនោះ។
សូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកលល្បិច ឆបោក ដែលក្រុមជនទុច្ចរិត ប្រើប្រាស់វិធីផ្សេងៗក្នុងការ ឱ្យបងប្អូនងាយរងគ្រោះ បាត់បង់ថវិកា ខាតពេលវេលា នេះជាដើម ៕

អត្ថបទដែលជាប់ទាក់ទង