Banner KNP Detail Top

បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ័

បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ័


ភ្នំពេញ: កាលពី យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រួមនឹងម៉ូតូមួយគ្រឿងរងការខូចខាត ខណៈកំពុងជិះម៉ូតូសុខៗត្រូវបានរថយន្តម៉ាកPRADO បើកបុកនិងកិនអូសជាច្រើនម៉ែត្រ រួចអ្នកបើករថយន្តបង្កព្យាយាមបើករត់ នៅក្បែរបុរីហ្គ្រេនភ្នំពេញ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ បូវណ្ណនឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខកំពង់ស្ពឺ1V-5283។
មុនកើតហេតុជនរងគ្រោះជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកPRADO មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2C-4448ធ្វើដំណើរមកពីក្រោយហើយបានបុកនិងកិនម៉ូតូជនរងគ្រោះអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុចំណែកម៉ូតូខូចខាតស្ទើរតែទាំងស្រុង ហើយរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ទាំងបែកកង់ខាងមុខខាងឆ្វេងរហូតមកដល់ចំណុចមុខបុរីជីបម៉ុងលែន តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវទើបត្រូវបងប្អូនប្រជាពលរដ្ឋឃាត់បានតែរថយន្ត រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ដោយឡែកសពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង