Banner KNP Detail Top

ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាយឱ្

ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាយឱ្យខូចខាតដល់ផ្ទះសំបែងប្រជាពលរដ្ឋ ក្នុងសង្កាត់អូរតាវ៉ៅអស់ចំនួន១៥ខ្នង

ខេត្តប៉ៃលិន ៖ កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បណ្តាយឱ្យខូចខាតដល់ផ្ទះសំបែងប្រជាពលរដ្ឋក្នុងសង្កាត់អូរតាវ៉ៅអស់ចំនួន១៥ខ្នងគឺ ៖ ក្នុងភូមិខ្លុង ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ០១ខ្នង ភូមិដីក្រហម ប៉ើងដំបូលផ្ទះចំនួន០២ខ្នង ភូមិអូរតាវ៉ៅ ប៉ើងដំបូលផ្ទះចំនួន០២ខ្នង ភូមិកូនភ្នំ ប៉ើងដំបូលផ្ទះចំនួន០៩ខ្នង ភូមិក្បាលព្រលានប៉ើងដំបូលផ្ទះ០១ខ្នង។ បញ្ហាខ្យល់កន្ត្រាក់នេះ ធ្វើឱ្យខូចខាតផ្ទះទាំងស្រុងចំនួន០៧ខ្នង។ ខូចខាតកម្រិតមធ្យមចំនួន០៥ខ្នងផ្ទះ។ ខូចខាតកម្រិតស្រាលចំនួន០៣ខ្នងផ្ទះ។ តែករណីខ្យល់កន្ទ្រាក់ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្ស ឬសត្វទទួលរងរបួសនោះទេ។ ចំណែកនៅវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃដដែល មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ចំនួន០៣ភូមិ ស្មើនឹង១៣ខ្នងផ្ទះ ខូចខាតកម្រិតធ្ងន់ចំនួន០៩ខ្នង និងខូចខាតកម្រិតស្រាលចំនួន០៤ខ្នង។
តាមប្រភពបញ្ជាក់ថា នៅឃុំសាលាក្រៅ ក្នុងភូមិស្រែអន្ទាក់ប៉ើងដំបូលផ្ទះ០១ខ្នង នៅឃុំស្ទឹងត្រង់ ក្នុងភូមិអូរកន្ធៀងវ៉ា ប៉ើងដំបូលផ្ទះចំនួន០៦ខ្នង ក្នុងភូមិទំនប់ ប៉ើងដំបូលផ្ទះចំនួន០៦ខ្នង។

ករណីភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅក្នុងខេត្តប៉ៃលិន ចំនួន៣លើកមកហើយ ដោយធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋស្រាល និងធ្ងន់ គួរឱ្យកត់ សម្គាល់ តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។ ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ខណ:នៅថ្ងៃដដែលនេះ ភ្លៀងខ្លាំងរហូតដល់ធ្លាក់ព្រិល៕

អត្ថបទដែលជាប់ទាក់ទង