Banner KNP Detail Top

ភ្ញាក់ផ្អើល ម៉ូតូចំនួន៣គ្រឿងត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យម៉ូតូ១គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹង និង២គ្រឿងទៀតរងការខូចខាត

ភ្ញាក់ផ្អើល ម៉ូតូចំនួន៣គ្រឿងត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យម៉ូតូ១គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹង និង២គ្រឿងទៀតរងការខូចខាត

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកើតហេតុ ផ្ទះជួលនេះ មានកន្លែងទុកម៉ូតូ ក្នុងនោះមានម៉ូតូចំនួន៥គ្រឿង ដោយទុកនៅក្បែរកាំជណ្ដើរ។ បន្ទាប់មកស្រាប់តែមានភ្លើងឆាបឆេះចេញពីម៉ូតូដែលទុកខាងមុខគេយ៉ាងសន្ធោសន្ធៅតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋជិតខាង។ ខណៈពេលកំពុងឆាបឆេះនោះ មានបងប្អូនប្រជាពលរដ្ឋជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់ ហើយបងប្អូនខ្លះទៀតក៏បានយកទឹក ដើម្បីជះពន្លត់ផងដែរ ទើបធ្វើឱ្យអណ្ដាតភ្លើងរលត់ទៅវិញភ្លាមៗ ដោយមិនមានឆាបឆេះរាលដាលដល់កន្លែងផ្សេងនោះឡើយ។
គ្រោះអគ្គិភ័យនេះ បានបណ្ដាលឱ្យម៉ូតូមួយគ្រឿងត្រូវភ្លើងឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹង និង២គ្រឿងទៀតត្រូវភ្លើងឆេះរងការខូចខាតតិចតួច ចំណែក២គ្រឿងផ្សេងទៀតមិនមានការឆាបឆេះនោះទេ។ គ្រោះអគ្គិភ័យឆាបឆេះនេះ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងបានធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ដោយឃើញមានខ្សែភ្លើងឆេះដាច់ជាច្រើនខ្សែ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមានការសង្ស័យថា គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕

អត្ថបទដែលជាប់ទាក់ទង