Banner KNP Detail Top

អតីត Miss Grand Cambodai 2020 លីវ ជីលី ធ្វើឱ្យហ្វេនៗមានការសប្បាយរីករាយ ព្រោះតែ

អតីត Miss Grand Cambodai 2020 លីវ ជីលី ធ្វើឱ្យហ្វេនៗមានការសប្បាយរីករាយ ព្រោះតែនាងអាចរក្សាបានកិត្តិយសសំខាន់ ដែលអាចគ្រងមកុដពីកម្មវិធី ប្រកួតមកុដ Miss Supranational Camboda2023 បានសម្រេច

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបានបិទបញ្ចប់កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដោយមានអ្នកទស្សនាការ Live ផ្ទាល់តាមផេក និងនៅមុខវេទិកាផ្ទាល់ជាច្រើននាក់។ លើសពីនេះ កម្មវិធីផ្តាច់ព្រ័ត្រដែលទើបតែរៀបចំលើកទី១ ពីលោកអ៊ិន សុភិន ជាប្រធាន និងអ្នកនាង ប្រាសាទ ដាវីន ជាអនុប្រធាន បានចម្រាញ់បេក្ខនារីចំនួន១៨រូប តំណាងខេត្ត-ក្រុងនៃកម្ពុជា មកប្រជែងគ្នា។
កម្មវិធីមួយនេះ ក៏ជាកម្មវិធីធំលំដាប់ពិភពលោកមួយ មានអ្នកទស្សនាជាច្រើនតាមប្រទេសផ្សេងៗ ហើយឆ្នាំមុន ម្ចាស់មកុដកម្រិតពិភពលោកបានទៅលើកញ្ញាឯកមកពីប្រទេសអាហ្វ្រិចខាងត្បូង។ ហើយការប្រកួតជុំផ្តាច់ព្រ័ត្រកាលពីយប់មុននេះ បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់វិញ្ញាសារ ដូចជាឈុតលម្ហែកាយ ឈុតហែលទឹក និងឈុតរាត្រីសមោលសជាដើម។
ចំណែកស្រីស្អាត លីវ ជីលី អតីតម្ចាស់មកុដ Miss Grand Cambodia 2020 បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលពេញសង្គមបវរកញ្ញា ដោយនាងក្លាយជាបេក្ខភាពជាផ្លូវការ ក្នុងការដណ្តើម មកុដ Miss Supranational Cambodia 2023 ក្នុងពេលដែលនាងឆ្អិនខាង ងារជាបវរកញ្ញាដ៏មានបទពិសោធន៍។ ហើយគេនៅតែមិននឹកស្មានថា ស្រីស្អាតរូបនេះ មកដាក់ពាក្យប្រកួតឡើងវិញ ថែមទាំងក្លាយជាបេក្ខភាពត្រូវគេតាមឃ្លាំមើលវាយតម្លៃបែបនេះម្តងទៀតឡើយ។ ប៉ុន្តែនាងនៅតែរក្សានូវភាពខ្លាំងរបស់ខ្លួនគ្រប់វគ្គ នៅតែធ្វើបានល្អ ពេញចិត្តគណៈកម្មាការដដែល។ នាងមានអ្នកតាមវ៉ាផងដែរ ដែលមកពីខេត្តកែប មានទាំងសមត្ថភាព និងសម្រស់ស្អាត ហើយអាចនិយាយភាសាអង់គ្លេសបានទៀតផង។ ប៉ុន្តែស្រីស្អាត ជីលី នៅតែបានចូល Top 5 ហើយឆ្លើយសំណួរយ៉ាងល្អ ដែលគេសួរថា «តើបវរកញ្ញា និងកញ្ញាឯក មានភាពខុសគ្នាដូចម្តេច?»។
គួរបញ្ជាក់ថា កញ្ញា លីវ ជីលី ធ្លាប់និយាយថា «នាងចំណាយថវិកា ពេលវេលា ការលះបង់ម្តងទៀតនេះ ដើម្បីវិស័យបវរកញ្ញា និងមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ»។ ពេលនេះ ស្រីស្អាត ជីលី ធ្វើបានដោយក្លាយជាម្ចាស់មកុដពេញមុខលើឆាក ខុសពីមកុដលើកមុន ដែលជាការផ្ទេរតំណែងពីអ្នកជាប់ ហើយបោះបង់។ ស្រីស្អាត ជីលី នឹងត្រៀមខ្លួនទៅប្រកួតក្រៅស្រុកប៉ុន្មានខែខាងមុខនេះ ហើយនាងក៏សល់ពេលច្រើនខែទៀត ដើម្បីបង្វឹកខ្លួនអោយកាន់តែខ្លាំង និងនាំក្តីសង្ឃឹមថ្មីនៃកម្ពុជា។
គួរបញ្ជាក់ទៀតថា ចំណាត់ថ្នាក់ទាំង៥នៃការប្រកួតនេះ មានលេខ១ បវរកញ្ញា លីវ ជីលី តំណាងខេត្តកំពង់ធំ, លេខ២ តំណាងខេត្តកែប, លេខ៣ តំណាងខេត្តបាត់ដំបង, លេខ៤ រាជធានីភ្នំពេញ និងលេខ៥ បវរកញ្ញាតំណាងខេត្តរតនៈគិរី ៕

អត្ថបទដែលជាប់ទាក់ទង