Banner KNP Detail Top

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមេក្លោងជនជាតិឡាវ និងវៀតណាម ២នាក់ រឹបអូសថ្នាំញៀនជាង៤០គីឡូក្រាម

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមេក្លោងជនជាតិឡាវ និងវៀតណាម ២នាក់ រឹបអូសថ្នាំញៀនជាង៤០គីឡូក្រាម

ភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក៤) ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញ បបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ។ក្នុងនោះ
១. ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ ។២. ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។
វត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតេមីន(ICE)ទម្ងន់៤០គីឡូក្រាម ៥៣០.៤០ក្រាម, រថយន្ត មួយគ្រឿងពណ៌ ស ម៉ាក តូយ៉ូតា ងាយ ឡិនឌ័រ។
ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង