Banner KNP Detail Top

ផ្ទុះកក្រើកឡើងពេញបណ្តាញសង្គម រវាងអ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ និងអតីតភរិយា អ្នកនាង អូន សុគន្ធ

ផ្ទុះកក្រើកឡើងពេញបណ្តាញសង្គម រវាងអ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ និងអតីតភរិយា អ្នកនាង អូន សុគន្ធ

ភ្នំពេញ៖ ផ្ទុះកក្រើកឡើងពេញបណ្តាញសង្គមរវាង អ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ និងអតីតភរិយា អ្នកនាង អូន សុគន្ធ បានចាប់ផ្តើមលេចឡើង។ លេចឡើងក្រោយពីមុននេះ លោក យឹម តាស្រង់ បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់ខ្ចីនិងជាអ្នកលក់អនឡាញ ម៉ាក់ អ៊ីអ៊ី។
កន្លងទៅទស្សនិកជនធ្លាប់បានលើកសរសើរអំពីរឿងរ៉ាវក្នុងគ្រួសាររបស់អ្នកនិពន្ធ លោក យឹម តាស្រង់ ជាមួយនឹងអតីតភរិយា ដែលមានរហ័សនាម មេម៉ាយកូន៤ ថាបានចែកផ្លូវគ្នាដើរយ៉ាងស្ងប់ស្ងាត់ដោយមិនបានព្យាយាមហែកទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសារជាសាធារណៈឡើយ ហើយពួកគេបានបំពេញតួនាងទី ដោយអតីតភរិយាបានប្រឹងប្រែងក្នុងការងើបឈរជាជំហរគ្រួសារលែងពឹងពាក់លើការផ្គត់ផ្គង់ពីអតីតស្វាមី ខណៈដែលលោក យឹម តាស្រង់ក៏បានជួយកូនៗឲ្យបានរៀងសូត្រក្នុងលាលាល្អផងដែរ។ បែកគ្នាជាច្រើនឆ្នាំ ប៉ុន្តែអ្នកទាំងពីរព្យាយាមរក្សាការស្ងប់ស្ងាត់ ស្រាប់តែមុននេះរឿងរ៉ាវឆ្លើយឆ្លងជាពាក្យសម្តីហាក់ឡើងកម្តៅ ក្រោយពីចាប់ផ្តើមមានការជជីកសួរពីអ្នកលេងបណ្តាញសង្គមមួយចំនួនរហូតអតីតភរិយាបានលើកឡើងពីអារម្មណ៍មិនខ្វល់នឹងដំណឹងមានស្នេហាថ្មីរបស់អតីតស្វាមីឡើយ ស្របពេលដែលអ្នកនាងអូន សុគន្ធ បានទម្លាយអំពីការប្រឹងប្រែងតស៊ូរបស់នាងក្នុងការងើបឈរប្រឹងប្រែងដើម្បីកូនៗផងដែរក្នុងនោះក៏មានរូបថតនាងនិងអតីតស្វាមី និងកូនៗកាលពីប៉ុន្មានឆ្នាំមុន។ ស្រាប់តែមុននេះអតីតស្វាមីរបស់នាងបានចេញមុខបកបញ្ជាក់នូវសារមួយចំនួនដែលមិនពេញចិត្តទៅនឹងអតីតភរិយាទៅវិញ ដោយលោកបានលើកឡើងអំពីកាតព្វកិច្ចជួយទំនុកបម្រុងកូនៗ និងមិនសប្បាយចិត្តនឹងការបកស្រាយរបស់អតីតភរិយា។
លោកបានលើកឡើងថា ទឹកភ្នែកមនុស្សស្រីអាចបំភ្លៃមនុស្សពេញមួយនគរឱ្យជឿ ដោយលោកបានទាំងលើកឡើងថាទោះអត់ផ្ទះស្នាក់នៅក៏លោកប្រឹងរកលុយបង់ថ្លៃសាលាសម្រាប់កូនរៀនដែរ ហើយពេលនេះកូន៣នាក់រស់នៅជាមួយលោក ខណៈដែលកូនម្នាក់ទៀតក៏ទទួលបានការសិក្សាល្អ។ លោកបានថ្លែងការសុំទោសកូនៗដែលបានយករឿងរ៉ាវនេះមកលាតត្រដាងលើបណ្តាញសង្គម។ លោកក៏បាន ផ្តាំអ្នកខមមិនពាក្យអសីលធម៍មកលើលោកថាបើមិនដឹងការពិតឬលឺតែម្ខាងកុំទាន់វិនិឆ័យសូមប្រើចំណេះដឹងនឹងប្រុងប្រយ័ត្នលើពាក្យមិនល្អរបស់ខ្លួន។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មុននេះគឺអ្នកនាង អូន សុគន្ធ ជាភរិយាក៏បានទាំងចេញវីដេអូតបត្រឡប់កាន់អតីតស្វាមី និងអ្នកដែលព្យាយាមចាក់ឲ្យនាងនិងអតីតស្វាមីលេចចេញការខ្វែងគំនិតនឹងគ្នានៅពេលនេះ។ អ្នកនាងថា អ្នកនាងមិនដែលបានចោទអតីតស្វាមីថាមិនដែលចិញ្ចឹមកូនទេ ហើយក៏មិនដែលនិយាយអាក្រក់ពីអតីតស្វាមីទេ។ នាងថាទោះបីជាមានការជជីកសួររឿងលែងលះគ្នា អ្នកនាង ថារស់នៅរៀងខ្លួនមិននិយាយអាក្រក់ពីគ្នា និងតែងប្រាប់គេថាត្រឹមរស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកនាងថានាងចង់ឲ្យកូនមានអនាគតទើបត្រូវទ្រាំ និងពឹងលើអតីតស្វាមីដែលជាអ្នកចេះដឹង ហើយការបញ្ចេញវីដេអូនោះគឺអ្នកនាងបញ្ចេញតបទៅកាន់អ្នកប្រមាថតិះដៀងនាងមិនបានថាឲ្យអតីតស្វាមីឡើយ ហើយនាងស្នើឲ្យអតីតស្វាមីបង្ហាញភស្តុតាងដែលនាងថានាងលើកនិយាយមិនល្អទៅកាន់អតីតស្វាមី។
ទោះជាយ៉ាងណាអ្នកនាង មិនបានបញ្ជាក់ឲ្យច្បាស់ទេថា តើអ្នកណាជាអ្នកនៅពីក្រោយចាក់ឲ្យអ្នកនាង និងអតីតស្វាមី មានបញ្ហាទាស់ពាក្យសម្តីនឹងគ្នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង