ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួន ករណី ឆបោក
ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួន ករណី ឆបោក
ខេត្តបាត់ដំបង៖ មុខសញ្ញាបំផុសប្រជាពលរដ្ឋចំនួន ០២នាក់ ឱ្យបំពេញបែបបទបេីកប្រាក់បៀវត្ស និងទាមទារប្រាក់ពីពួកគាត់ ដេីម្បីជាថ្នូរលេីការងារពិការ ភាព គ្មានប្រាក់បៀវត្ស ក៏ត្រូវកម្លាំងនគរបាលស្រុកមោងឫស្សី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅទី០៣ ខែមេសា ឆ្នាំ២០២៣។
ករណីបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃអាទិត្យទី០២ខែ មេសាឆ្នាំ ២០២៣ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី៤ ភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឆបោក មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
២-ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៩(បិទតែម ២០ ២២) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AJ-2881 បានប្រើល្បិចកល ក្លែងថាខ្លួនជាមន្រ្តីសង្គមកិច្ចដែលចូលនិវត្តន៍មកពីខេត្តពោធិ៍សាត់ដើម្បី ប្រមូលប្រជាពលរដ្ឋដែលពិការ ភាព គ្មានប្រាក់បៀវត្សរួចធ្វើបញ្ជីឈ្មោះស្នើសុំឱ្យមានប្រាក់បៀវត្តន៍ ជូនដោយអះអាងឡើងឈ្មោះទៅឱ្យមេរបស់ខ្លួននៅខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះបង់ប្រាក់ថ្លៃប្រវត្តិរូបម្នាក់ៗ ចាប់ពី៥០. ០០០ រៀល (ប្រាំមុឺនរៀល) ទៅ១០០. ០០០រៀល(ដប់ម៉ឺនរៀល) ពេលបានសម្រេចទទួលបានប្រាក់បៀវត្តន៍ហេីយត្រូវបង់ប្រាក់ចំនួន១.០០០.០០០រៀល (មួយលានរៀល)មកឱ្យពួកគេទាំង០២នាក់ ទៀត ក្នុងនោះជនសង្ស័យទាំង ០២ នាក់ខាងលើបានបោកប្រាស់ប្រមូលប្រាក់ពីប្រជាពលរដ្ឋសរុបបានចំនួន០៤នាក់ ៖
១-ឈ្មោះ បុិប សាវេត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់រងរបួសជើង) អស់ប្រាក់ចំនួន១០០. ០០ ០រៀល (ដប់ម៉ឺនរៀល)
២-ឈ្មោះ ឆោម ម៉ាង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់មានរបួសត្រូវគ្រាប់) អស់ប្រាក់ចំ នួន១០០.០០០រៀល(ដប់ម៉ឺនរៀល)
៣-ឈ្មោះ តុល ឌុង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ពិការជើងឆ្វេង) អស់ប្រាក់ចំនួន១០០. ០០០ រៀល (ដប់ម៉ឺនរៀល)
៤-ឈ្មោះ ណុប មុំ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី(ពិការជើងឆ្វេង) អស់ប្រាក់ចំនួន៥០.០០០រៀល (ប្រាំម៉ឺនរៀល)។
ក្រោយទទួលបានព័ត៌មាននេះលោកវរសេនីយ៍ឯក សគឹមឡុងអធិការនគរបាលស្រុកមោងឫស្សី បានស្នេីសុំយោបល់អនុវត្តពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហេីយផ្តេីមពីបញ្ហានេះលោកបាន
ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះរួមជាមួយកម្លាំងប៉ុស្តិ៍នគាបាល តាលាស់ និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់(ពិការជើងស្ដាំ)
២-ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ជនសង្ស័យទាំង០២នាក់ ឃាត់ខ្លួនបាននៅវេលាម៉ោង ១៦និង៣០នាទីនៅចំណុចភូមិសួរស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី នាថ្ងៃខែឆ្នាំដដែល ។
ឃាត់ខ្លួនជនសង្ស័យ ទាំង០២នាក់បានឆ្លេីយសារភាពថារូបគាត់ពិតជាធ្វេីសកម្មភាពបែបនេះប្រាកដមែន ហេីយដោយបានការយល់ព្រមពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង័្សយខាងលេី បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដេីម្បីរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ៕