Banner KNP Detail Top

ឃាត់ជនជាតិចិន២នាក់ ពាក់ព័ន្ធករណីប្លន់យកប្រាក់ពីជនជាតិចិនដូចគ្នា នៅភ្នំពេញ

ឃាត់ជនជាតិចិន២នាក់ ពាក់ព័ន្ធករណីប្លន់យកប្រាក់ពីជនជាតិចិនដូចគ្នា នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ករណីជនជាតិចិន២នាក់ ដែលបានមករស់នៅប្រកបមុខរបររកស៊ីក្នុងស្រុកខ្មែរ ត្រូវបានកម្លាំងសមត្យកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្ល.ន់យកប្រាក់ពីជនជាតិចិនដូចគ្នា ។
ទាក់ទិនករណីនេះ លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យ ដឹងតាមទូរស័ព្ទថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៥និង៣០នាទីល្ងាច មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុ.ធខ្លីម៉ាក Lock ១៩ ពណ៌ខ្មៅ និងកូនកាំបិ.តភ្ជង់ប្ល.ន់យកប្រាក់ចំនួន៧៣៩ដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ (ក្នុងកោះពេជ្រ) ។
លោក ប៊ុន សត្យា បន្តថា លុះនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ YAO YUHONG ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ និង ម្នាក់ឈ្មោះ WANG YANG ភេទប្រុស ជនជាតិចិន អាយុ៣៦ឆ្នាំ នៅចំណុចផ្លូវមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ និងដកហូតបានអាវុ.ធខ្លី១ដើម ម៉ាក LOCK ១៩ ពណ៌ខ្មៅ បង់២ និងគ្រាប់ចំនួន១៧ គ្រាប់ និងកូនកាំបិ.តបត់ដងឈើ ១ ។
ឃាត់ខ្លួន ជនសង្ស័យទាំងពីរនេះ ត្រូវសមត្តកិច្ចបាននាំយកទៅសាកសួរ ទើបជនសង្ស័យសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជ.ង់ប្ល.ន់យកប្រាក់ចំនួន ៧៣៩ ដុល្លារអាមេរិក ពីជនជាតិចិនដូចគ្នានោះពិតប្រាកដមែន ។
សារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងអាវុធខ្លីដើម ពាក់ព័ន្ធសកម្មភាពប្ល.ន់លុយខាងលើនោះ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង