Banner KNP Detail Top

រដ្ឋបាលស្រុកកោះញែក សម្រេចឱ្យពលរដ្ឋ១១គ្រួសារ មានសិទ្ធិគ្រប់គ្រងដីធ្លីរបស់ខ្លួនស្របច្បាប់ បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏ចម្រូងចម្រាស់ ជាមួយស្នងការរងខេត្តរតនគិរី

រដ្ឋបាលស្រុកកោះញែក សម្រេចឱ្យពលរដ្ឋ១១គ្រួសារ មានសិទ្ធិគ្រប់គ្រងដីធ្លីរបស់ខ្លួនស្របច្បាប់ បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏ចម្រូងចម្រាស់ ជាមួយស្នងការរងខេត្តរតនគិរី

មណ្ឌលគិរី : ការផ្ដល់ឱ្យបន្ទាប់ពីមាន រឿងរ៉ាវដ៏ចម្រូងចម្រាស់រវាងក្រុមអ្នកភូមិ និងស្នងការរងខេត្តរតនគិរី មួយរូបគឺលោក ថេង ច័ន្ទធី ។
រដ្ឋបាលស្រុកកោះញែកបានសម្រេចជាផ្លូវការហើយ ដោយប្រគល់សិទ្ធិចាត់ចែង ប្រើប្រាស់ស្របច្បាប់ដល់ពលរដ្ឋ១១ គ្រួសារ នៅលើផ្ទៃដីមួយកន្លែងដែលមានទីតាំងស្ថិតក្នុងភូមិរវាក់ ឃុំត្ររយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
នៅក្នុងលិខិតកំណត់បង្ហាញមួយកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ ២០២៣ ចុះហត្ថលេខាដោយលោក សា ស្លីម អភិ បាលស្រុកកោះញែក ដែលយើងទើបទទួលបានកាលពីព្រឹកថ្ងៃទី ០៣ មេសា នេះ បានឯកភាពយល់ព្រមទាំង ស្រុងចំពោះការសម្រេចរបស់ក្រុមមន្ត្រីជំនាញផ្ដល់ឱ្យភាគីពលរដ្ឋ១១ គ្រួសារ មានសិទ្ធិចាត់ចែង និងប្រើ ប្រាស់ដោយស្របច្បាប់នៅលើដីធ្លីរបស់ពួកគាត់ ។ ហើយបានចាត់ទុកពាក្យបណ្ដឹងជំទាស់របស់ឈ្មោះ ថេង ច័ន្ទធី ថាគ្មានប្រសិទ្ធភាព ។
ការសម្ដេចនេះបានធ្វើឡើងបន្ទាប់ពីមានរឿងរ៉ាវដ៏ជម្រូងចម្រាស់រវាងលោក ថេង ច័ន្ទធី និងភាគីពលរដ្ឋទាំង១១ គ្រួសារ ខណៈដែលលោក ថេង ច័ន្ទធី បានព្យាយាមម្ដងហើយម្ដងទៀត យកបង្គោលស៊ីម៉ង់ត៍ទៅបោះខាងមុខផ្ទៃដីប្រជាពលរដ្ឋក្នុងបំណងទុច្ចរិត ធ្វើឲ្យដីមានបញ្ហាមិនអាចចុះបញ្ជីបាននោះ ។
ទាក់ទងបញ្ហានេះលោក ថេង ច័ន្ទធី បានបំភ្លឺនៅក្នុងកិច្ចសម្ភាសន៍មួយថា ភាគីលោកមានការចុះហត្ថលេខាទទួលស្គាល់ពីលោកមេភូមិរវ៉ាក់ ដោយថា លោកមេភូមិបានចុះហត្ថលេខាលើដីប្រជាពលរដ្ឋទាំង១១ គ្រួសារកាលពីឆ្នាំ២០១២ជាន់គ្នាលើដីរបស់គាត់ ។
យ៉ាងណាក៏ដោយលោក ស៊ុ ឃុនច្ឆ័យ តំណាងភាគីពលរដ្ឋទាំង១១ គ្រួសារបានថ្លែងថា ភាគីលោក ថេង ច័ន្ទធី មានការចុះលេខាត្រឹមមេភូមិប៉ុណ្ណោះ ដែលគ្មានតម្លៃអ្វីតាមផ្លូវច្បាប់ឡើយ ។ ខុសពីក្រុមលោកដែលមានការចុះហត្ថលេខាទទួលស្គាល់តាំងថ្នាក់ភូមិរហូតដល់ខេត្ត ។ ហើយតាមដែលលោកដឹងហត្ថលេខានោះ គឺកើតឡើងពីការប្រើប្រាស់អំណាចកាំភ្លើងគំរាមទៀតផង ដែលជាវិធីឆក់ប្លន់យកដីអ្នកដទៃតាមរបៀប ឆៅៗ ។
បើទោះជាដូចច្នេះក្ដី ការសម្រេចរបស់រដ្ឋបាលស្រុកកោះញែកនាពេលនេះ គឺជាការផ្ដល់យុត្តិធម៌ដ៏ប្រសើរមួយសម្រាប់ក្រុមលោក ។ តែជាមួយគ្នាលោកក៏បានអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំឲ្យចាត់វិធានការចំពោះមន្ត្រីខិលខូចដែលប្រើប្រាស់តួនាទីអំណាចជាមធ្យោ បាយគំរាមកំហែងឆក់ប្លន់ដីធ្លីពលរដ្ឋ ។ ពលរដ្ឋកាន់តែរងគ្រោះក្នុងវិបត្តិដីធ្លី និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង