Banner KNP Detail Top

ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ (ដើមដៃ សាក់រូបក្បាលខ្លា) នៅវាលស្រែមួយកន្លែង ក្នុងស្រុកបាធាយ នៅកំពង់ចាម

ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ (ដើមដៃ សាក់រូបក្បាលខ្លា) នៅវាលស្រែមួយកន្លែង ក្នុងស្រុកបាធាយ នៅកំពង់ចាម


ខេត្តកំពង់ចាម៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតនៅ ក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម .. មិនទាន់អាច កំណត់អត្តសញ្ញាណ នៅឡើយទេ។

តាមការពិនិត្យ ជនរងគ្រោះ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានកំពស់ ប្រហែល ១,៦៥ ម៉ែត្រ ស្លៀកខោជើងវែង ពណ៌ប្រផេះ ប្រើចង្កេះលេខ៣០ ខ្លួនពុំពាក់អាវ នៅលើខ្លួន ត្រង់ចំណុច ស្មាខាងឆ្វេង ដើមដៃ មានរូបសាក់ សញ្ញាក្បាលខ្លា បន្សល់អាយឺតដៃខ្លី នៅក្បែរស.ព ពណ៌ខ្លឹមខ្នុរ នៅលើអាវយឺត ផ្នែកខាងមុខ មានរូបសញ្ញាតុក្តា និងមានអក្សរ THEAA POUNIVERSE ផ្នែកខាងក្រោយ អាវយឺតមាន អក្សរ AAPER (RAPEBY*ABAT*HINGAPE) មានពាក់ស្បែកជើង ប៉ាតា ពណ៌ប្រផេះ ស្រោមជើង ពណ៌ខ្មៅ។

សូមបងប្អូន ជួយស៊ែ ដើម្បីឱ្យសាច់ញាតិ បានឃើញ និងសូមទាក់ទង ក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម លេខទូរសព្ទ 015 727 337 , 069 998 833 ៕

អត្ថបទដែលជាប់ទាក់ទង