Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា ស្រុកបូទុមសាគរ

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា ស្រុកបូទុមសាគរ

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តកោះកុង បានឃាត់ខ្លួនស្រ្តីម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា នៅស្រុកបូទុមសាគរ កាលពី រសៀលនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

កម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួន ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៧៣០ ត.ព/២៣ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ប្រសើ រ៉នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង ត្រូវចោតពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្ត នៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីក្នុងឆ្នាំ២០២០។ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង