Banner KNP Detail Top

បង្រ្កាបបទល្មើសនេសាទ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង

បង្រ្កាបបទល្មើសនេសាទ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ លោក អនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោម ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យនិងបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផល ដោយឃាត់ខ្លួនជនកំពុងប្រពិត្តជាក់ស្ដែងម្នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង ។

ករណីមន្ត្រីនគរបាលឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសនេសាទនេះ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចបឹង១ក្បែរផ្ទះសំណាក់(បឹងមាស)ស្ថិតនៅភូមិកណ្ដាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្នុងរបាយការណ៍នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ សៅ កយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ.ឃុំកន្លែងឃាត់ខ្លួន ក្នុងនោះសម្ភារៈជាវត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួមមាន អាគុយ០១គ្រឿង ដុំឆក់១២វ៉ុល០១គ្រឿង ដកឆក់២គូ។ ជនសង្ស័យ(សៅ កយ)រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង