Banner KNP Detail Top

បង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានគោចរបិណ្ឌបាត ក្នុងកម្មវិធី

បង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានគោចរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ( ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង


ក្រុងព្រៃវែង: មានដៃ មានជើង ដូចគេដែរ មិនខំប្រឹងរកសុីទេ សុខចិត្តធ្វើចោរក្លែងបន្លំធ្វើជាលោកសង្ឃទៅវិញដើរបិណ្ឌបាត្រគ្រប់វត្តអោយតែមានកម្មវិធីបុណ្យ ( សូមកុំយកព្រះពុទ្ធសាសនាមកលេងសើច ) 12នាក់ជនខ្លែងបន្លំធ្វើជាលោកសង្ឃ ។

កម្លាំងអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងទឹក ការិយាល័យសង្គមកិច្ច និងសុខុមាលសង្គម ចុះបង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានគោចរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ( ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ករណីព្រះសង្ឃក្លែងក្លាយនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបបទតាមនីតិវីធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង