Banner KNP Detail Top

សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ

សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ


ភ្នំពេញៈ នៅ ថ្ងៃទី៤ខែមេសាឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុង វៀងច័ន្ទប្រទេសឡាវប្រកបដោយសុវត្ថិភា ពដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៤ក្រោមមូលនបទ “នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់ អាងទន្លេមេគង្គដែលមានសន្តិសុខទឹកនិងប្រកបដោយចីរភាព”។

វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ឡាវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវជាច្រើនរូប។
កិច្ចប្រជុំកំពូលខាងលើនឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាម រយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានិងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង អាងទន្លេមេគង្គចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នកាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជានិងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គនិងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគតដើម្បីរួមគ្នា ដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេ គង្គឱ្យកាន់តែមានប្រសិទ្ធភាពព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការនិងភាព ជាដៃគូក្នុងតំបន់សម្រាប់ចីរភាពទន្លេមេគង្គ ។
គួររំលឹកជូនថាកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គត្រូវបានធ្វើឡើងជាបន្តបន្ទាប់លើ កទី១.ធ្វើឡើងនៅទីក្រុងបាងកកនៅថ្ងៃ៥ មេសាឆ្នាំ២០១០ឆ្នាំ។នៅថ្ងៃទី៥មេសាឆ្នាំ ២០១៤កិច្ចប្រជុំលើកទីពីរធ្វើនៅទីក្រុងហូ ជីមិញនិងលើកទី៣នៅថ្ង៥ខែមេសាឆ្នាំ ២០១៨ កម្ពុជាជាម្ចាស់ផ្ទះរៀបចំធ្វើនៅខេត្តសៀមរា បហើយនេះជាលើកទី៤បានធ្វើឡើងនៅថ្ងៃ ទី៥ខែមេសា២០២៣នៅក្រុងវៀងច័ន្ទប្រទេសឡាវ ៕

អត្ថបទដែលជាប់ទាក់ទង