Banner KNP Detail Top

ចៅខ្លួនឯងសោះ បែរជាបំភ្លៃព័ត៌មានថា មានស្រ្តីម្នាក់ យកកូនមកចោលក្នុងផ្ទះសំណាក់គាត់

ចៅខ្លួនឯងសោះ បែរជាបំភ្លៃព័ត៌មានថា មានស្រ្តីម្នាក់ យកកូនមកចោលក្នុងផ្ទះសំណាក់គាត់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ស្ត្រីចំណាស់ម្នាក់រួមដំណេីរជាមួយកូនប្រុសបានបេីករថយន្តមកសាលាសង្កាត់ចោមចៅទី៣ថែមទាំងនាំយកទារកអាយុ១០ខែម្នាក់ដោយប្តឹងអាជ្ញាធរថា មានស្ត្រីម្នាក់បេីករថយន្តចូលទៅសម្រាកនៅផ្ទះសំណាក់របស់គាត់ហេីយទុកកូនតូចចោលរួចបេីករថយន្តចេញទៅបាត់ទេីបគាត់យកមកសាលាសង្កាត់ស្នេីសុំយកទៅចិញ្ចឹម។
រហូតមកដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បែរជាម្តាយកូនក្មេងប្រុសនេះ ធ្វេីដំណេីរមកសាលាសង្កាត់ ដេីម្បីសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌។
ស្ត្រីជាម្តាយទារកខាងលេីបានរៀបរាប់ថា តាមពិតគាត់មានទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ខាងលេី ដោយមិនបានរៀបការពេញច្បាប់នោះទេ រហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេីបច្ចុប្បន្នថែមទាំងមាននៅក្នុងផ្ទៃម្នាក់ទៀតអាយុ៧ខែ ។
ស្ត្រីជាម្តាយបានបន្តថា ដោយសារតែគ្មានលទ្ធភាពទេីបគាត់យកកូនទៅឱ្យប្តីចិញ្ចឹម។ បន្ទាប់មកស្រាប់តែឃេីញក្នុងបណ្តាញសង្គមផ្សាយថា មានស្ត្រីម្នាក់បេីករថយន្តចូលផ្ទះសំណាក់មួយកន្លែងទុកកូនតូចចោល ត្រូវស្ត្រីជាថៅកែសុំយកទៅចិញ្ចឹម។ ពេលនេះស្ត្រីជាម្តាយកំពុងស្នេីសុំឱ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង