នារីម្នាក់ មានវិបត្តិ ដោយសារម្តាយឪពុកខាងប្រុស មិនពេញចិត្តនឹងនាង ទើបតូចចិត្ត បានមក
នារីម្នាក់ មានវិបត្តិ ដោយសារម្តាយឪពុកខាងប្រុស មិនពេញចិត្តនឹងនាង ទើបតូចចិត្ត បានមកលើស្ពានជ្រោយចង្វា បំរុងលោតទឹក
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នារីវ័យ១៧ឆ្នាំម្នាក់មានវិបត្តិ ដោយសារម្តាយឪពុកខាងប្រុសមិនពេញចិត្តនឹងនាង ទើបតូចចិត្តបានមកលើស្ពានជ្រោយចង្វា បំរុងលោ.តទឹក តែក៏ត្រូវបានបងប្អូន ប្រជាពលរដ្ឋជួយឃាត់ទាន់ ស្ថិតនៅលើដ្ពានជ្រោយចង្វារថ្មីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់អាយុទើបតែ១៧ឆ្នាំ បានមកឈរលើស្ពានជ្រោយចង្វាថ្មី រួចបំរុងលោ.តទឹក តែក៏មានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរចូលទៅជួយឃាត់ទាន់ពេលវេលា ។ ភ្លាមៗនោះ នារីរងគ្រោះក៏យំរៀបរាប់រឿងក្នុងចិត្ត ដោយសារខ្លួនមានវិប្បត្តស្នេហា ដោយត្រូវគ្រួសារបំបែកបំបាក់ ព្រោះតែដម្តាយឪពុកខាងប្រុសមិនពេញចិត្តនឹងនាង ទើបសម្រេចចិត្តមកលោ.តទឹកបែបនេះតែម្ដង។ ឪពុករបស់នារីនេះ បានមកនិយាយលួងលោម និងនិយាយពាក្យល្អៗទៅកាន់កូនស្រី ទើបរូបនាងទន់ចិត្ត យល់ព្រមត្រឡប់ទៅផ្ទះវិញ ៕