ករណីបាញ់សម្លាប់អ្នករត់ពន្ធម៉ូតូឆ្លងដែន សមត្ថកិច្ចថៃដាក់ការសង្ស័យថាជារឿងពាលស៊ីពាល
ករណីបាញ់សម្លាប់អ្នករត់ពន្ធម៉ូតូឆ្លងដែន សមត្ថកិច្ចថៃដាក់ការសង្ស័យថាជារឿងពាលស៊ីពាល
ករណីបាញ់សម្លាប់អ្នករត់ពន្ធម៉ូតូឆ្លងដែន សមត្ថកិច្ចថៃដាក់ការសង្ស័យថាជារឿងពាលស៊ីពាល
ករណីបាញ់សម្លាប់ជនជាតិថៃម្នាក់ ដែលជិះម៉ូតូScopy លួចឆ្លងដែនមកលក់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ចំនុចប៉ុស្តិ៍លេខ៣៣ ព្រំដែនខុកស៊ុង ខេត្តស្រះកែវ ប្រទេសថៃឈមនឹង បង្គោលស៊ីម៉ាលេខ៤៣ ក្នុងភូមិណងចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៣ សមត្ថកិច្ចថៃ ប្រាប់ថាជនសង្ស័យមានគ្នាចំនួនបីនាក់ ពីរនាក់ជិះម៉ូតូដោយម្នាក់បានស្លាប់ ឯម្នាក់ទៀតរងរបួសធ្ងន់ និងម្នាក់ទៀតជាបក្ខពួកជិះរថយន្ត បានគេចខ្លួនបាត់ស្រមោលឈឺង។
លោក ផាតសាសាវ៉ាតវង្ស មេបញ្ជាការកងពលធំលេខ១២ រួមជាមួយមេបញ្ជាការកងពលលេខ១២០៥ ភ. មន្ត្រីនគរបាលប៉ុស្តិ៍គោកឃ្លាង បានអោយដឹងថា តាមការពិនិត្យរបស់មន្ត្រីជំនាញ សាកសពមានឈ្មោះ ថានិត អាន់វិមុល ត្រូវគេបាញ់ចំកណ្តាលខ្នង មានស្ថានភាពដោយមានស្នាមរបួសតាមដងខ្លួនសពនៅឆ្ងាយពីម៉ូតូប្រហែល ៥០-១០០ ម៉ែត្រ ។
ករណីខាងលើនេះសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើពាលស៊ីពាល រវាងក្រុមអ្នករកស៊ីម៉ូតូ និងរថយន្តខុសច្បាប់ ចែកលុយគ្នាមិនត្រូវក៏បាញ់សម្លាប់គ្នាតែម្តងទៅ ប៉ុន្តែសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីរកជនដៃដល់ចាត់ការតាមនិតិវិធី៕