តែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាលេខាធិការក្រសួងបរិស្ថាន
តែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាលេខាធិការក្រសួងបរិស្ថាន
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បណ្ឌិត សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ក្នុងព្រះរាជក្រឹត្យដដែលក៏បានតែងតាំងលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែមេសាឆ្នាំ២០២៣បណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ បានប្រកាសមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានិងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា៕