Banner KNP Detail Top

បញ្ជូនសង្ឃក្លែងក្លាយមួយក្រុមធំទៅតុលាការ ដែលជាមុខសញ្ញាដើរបិណ្ឌបាតយ៉ាងសកម្ម

បញ្ជូនសង្ឃក្លែងក្លាយមួយក្រុមធំទៅតុលាការ ដែលជាមុខសញ្ញាដើរបិណ្ឌបាតយ៉ាងសកម្ម


ព្រៃវែង៖ សង្ឃក្លែងក្លាយមួយក្រុមធំ ដែលជាមុខសញ្ញាដើរបិណ្ឌបាតយ៉ាងសកម្មនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែងឃាត់ខ្លួនបញ្ជូនមកកាន់អអិការដ្ឋាន នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៣ នេះ ក្រោយពេលដែលពួកគេបន្លំធ្វើជាសង្ឃបិណ្ឌបាតនៅចំណុចវត្តទួលព្រេច ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ។
ក្រុមជនសង្ស័យខាងលើ មានគ្នាចំនួន ១២ នាក់ ទី១. ឈ្មោះ ហ៊ុន អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រៃពីរ ឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត , ទី២. ឈ្មោះ សេង ភី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំច្រកកេស ស្រុកដងទង់ ខេត្តកំពត, ទី៣. ឈ្មោះ សៀន អិន អាយុ ៣២ឆ្នាំ មានទីលំនៅភូមិលាស់ ឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត, ទី៤. ឈ្មោះ ពៅ ប៉ាន អាយុ ៣២ឆ្នាំ មានទីលំនៅភូមិស្រះខ្វាវ ឃុំក្បែ ស្រុកបន្ទាយស្រី ខេត្តសៀមរាប, ទី៥. ឈ្មោះ អឿន ល័ក្ខ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រែកក្រាស់ ឃុំព្រែកក្រាស់ ស្រុកកំពង់ត្រាច ខេត្តកំពត, ទី៦. ឈ្មោះ មឿន ម៉ាញ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ត្រពាំងកក់ ឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ទី៧. ឈ្មោះ ម៉ៅ ចំរើន អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ គេកធ្លក ឃុំកូនក្រាល ស្រុកសំរោង ខេត្តឧត្តរមានជ័យ, ទី៨.ឈ្មោះ ង៉ែត ដាប អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត, ទី៩. ឈ្មោះ ញ៉ តែត អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឫស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត, ទី១០. ឈ្មោះ យន់ វណ្ណៈ អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ កូរថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត, ទី១១. ឈ្មោះ ខន ដែន អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកែប ឃុំកែប ស្រុកកែប ខេត្តកំពត និងទី១២. ឈ្មោះ កូវ ថានុន អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រៃរំដួល ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ០១-០២ ខែ មេសា ឆ្នាំ ២០២៣ នៅវត្តទួលព្រេច បានធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងវត្ត ។ លុះមកដល់ថ្ងៃទី ០៣ ខែ មេសា វេលាម៉ោង ៨និង៣០នាទី ព្រះសង្ឃបាននិមន្តគោចរបិណ្ឌបាត ដោយលោកអាចារ្យ ព្រះសង្ឃ និងគណៈកម្មការវត្ដទួលព្រេច ចំនួន ៩០អង្គ ហើយមានការសង្ស័យទៅលើព្រះសង្ឃចំនួន ១២ អង្គទៀត ក៏បានរាយការណ៍មកសមត្ថកិច្ច ភ្លាមៗ សមត្ថកិច្ចក៏បានមកសួរនាំក៏ដឹងថាជាសង្ឃក្លែងក្លាយពិតប្រាកដមែន ទើបសមត្ថកិច្ច គណៈកម្មការ និងព្រះសង្ឃ សម្រេចចិត្តផ្សឹក រួចបញ្ជូនខ្លួនមកអធិការដ្ឋានគរបាលក្រុងព្រៃវែង ដើម្បីយកមកសួរបំភ្លឺ បន្តរតាមនីតិវិធី ។

គួរបញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង ១២នាក់ ខាងលើ មាន ៤នាក់ បានរកឃើញមានសាធាតុញៀនក្នុងទឹកនោម ។ ជនសង្ស័យទាំង ១២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង