Banner KNP Detail Top

បង្រ្កាបករណីគ្រឿងញៀន នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់

បង្រ្កាបករណីគ្រឿងញៀន នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
កម្លាំងអាវុធហត្ថបានឱ្យដឹងថា ក្នុងរវង្វង់ប្រតិបត្តិការខាងលេី យើងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់២៤,២៧ក្រាមថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច) ដាវដែកចំនួន០១ដើម ទូរស័ព្ទ០១គ្រឿង(ម៉ាកវីវូ៉ ) កាំភ្លើងកែច្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់ សម្ភារសេពថ្នាំញៀនចំនួន ០១ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង