Banner KNP Detail Top

បុរសពីរនាក់ ជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តពីចំហៀងផ្នែកខាងក្រោយ ខណៈដែលរថយន្តកំពុងបើកថយក្រោយ បណ្ដាលឱ្

បុរសពីរនាក់ ជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តពីចំហៀងផ្នែកខាងក្រោយ ខណៈដែលរថយន្តកំពុងបើកថយក្រោយ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ: កាលពី យប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៣៨ ក្បែរផ្សារញ៉ែ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្តTOYOTA RAIZE មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-9246ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយ ខណៈនោះរថយន្តក៏បានបើកថយក្រោយបន្តិចដើម្បីងាយស្រួលបត់ត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FF-9536ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយគេចមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកខាងក្រោយខាងឆ្វេងបណ្ដាលឱ្យបែកកាងរថយន្ត និងបែកស្តុបក្រោយម្ខាងរងការខូចខាត ចំណែកខាងភាគីម៉ូតូរងរបួសស្រាល។ភ្លាមៗនោះគេឃើញភាគីទាំងសងខាងបានជជែកវែកញែកគ្នាយកត្រូវរៀងៗខ្លួន។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឱ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ដោយភាគីទាំងសងខាងនៅតែជជែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង