Banner KNP Detail Top

កម្មករម្នាក់ កំពុងបំពេញការងារនៅក្នុងរោងចក្រ (អេតចាយ) មួយកន្លែង បាន

កម្មករម្នាក់ កំពុងបំពេញការងារនៅក្នុងរោងចក្រ (អេតចាយ) មួយកន្លែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងស្រុកឧដុង្គហាក់បីដូចជាលាក់លៀម រឿងកម្មករស្លាប់

ខេត្តកំពង់ស្ពឺ ៖ ភ្ញាក់ផ្អើលកម្មករនៅក្នុងរោងចក្រ (អេតចាយ) ករណីកម្មករស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវក្រួសក្រហមចូលទៅការដ្ឋានកិនថ្មមួយកន្លែង នៅចំណុចភ្នំត្រពាំងល្វា ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថន តុត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រអេតចាយ រស់នៅក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយមិនទាន់ពីមូលហេតុច្បាស់លាស់នោះទេ គ្រាន់តែដឹងថា បែកក្បាលហូរឈាម។
ជុំវិញករណីនេះ សារព័ត៌មានយើងបានទំនាក់ទំទងទៅលោក ពៅ ថាវរិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច លោកប្រាប់ថា លោកបានប្តូរវេនហើយ ចាំលោកសួរគេឱ្យអគុណជាប់រវល់បន្តិច។
ប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ករណីកម្មករធ្វើការក្នុងរោងចក្រអេតចាយនេះ ត្រូវបានថៅកែរោងចក្រទូទាត់សំណងទៅឱ្យខាងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះរួចរាល់ហើយ ដើម្បីបញ្ចប់រឿង ដោយមិនឱ្យបែកធ្លាយដល់សមត្ថកិច្ច និងតុលាការឡើយ។
ករណីស្លាប់កម្មករនេះ មិនដឹងថា តើជាករណីអ្វីឱ្យពិតប្រាកដនោះ? សូម្បីតែសាច់ញាតិបងប្អូន និងសមត្ថកិច្ចត្រូវបានហាមឃាត់ និងមិនឱ្យចូលទៅក្នុងផ្តេសផ្តាសនោះឡើយ។ ពួកគាត់ដាក់ការសង្ស័យថា ជាករណីផ្សេងហើយ ទើបថៅកែរោងចក្រចង់បិទបាំងព័ត៌មានបែបនេះនោះ។ សូមឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ ជួយពិនិត្យ ធ្វើកោសល្យវិច្ច័យរឿងស្លា.ប់របស់កម្មកររូបនោះផង ក្រែងជួបរឿងអយុត្តិធម៌។ សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង