Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់២នាក់ ករណីជិះម៉ូតូបុកជាមួយគោយន្តកន្ត្រៃ នៅភូមិតាឡែក

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់២នាក់ ករណីជិះម៉ូតូបុកជាមួយគោយន្តកន្ត្រៃ នៅភូមិតាឡែក

ខេត្តកំពង់ធំ៖ យុវជន១នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ម្នាក់ទៀតបានស្លាប់ពេលបញ្ជូនឡើងឡានពេទ្យ ខណៈជិះម៉ូតូបុកមួយទំហឹងជាមួយគោយន្តកន្រ្តៃ ក្នុងទិសដៅបញ្ច្រាស់គ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ម៉ោងប្រមាណ២០:១៥នាទីព្រលប់ ថ្ងៃទ០៤ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃដឹកអុសជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នា។ ក្នុងនោះជនរងគ្រោះទី១/ឈ្មោះផៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យ (ភាគីខាងម៉ូតូ)ស្លាប់នៅនិងកន្លែងកើតហេតុ និងជនរងគ្រោះទី២/ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសាលាវិស័យ បានស្លាប់ពេលលើកដាក់ឡានពេទ្យ។ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនក្រោយពេលកើតហេតុ។ដោយឡែកយោងតាមប្រភពពីសាក្សីនៅទីនោះឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងជិះគ្នា២នាក់បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ត១គ្រឿង បណ្តាលប៉ះជាមួយគោយន្តកន្ត្រៃនោះតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង