Banner KNP Detail Top

ជនសង្ស័យម្នាក់ ជាបុគ្គលិកកាស៊ីណូ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន

ជនសង្ស័យម្នាក់ ជាបុគ្គលិកកាស៊ីណូ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន

ខេត្តស្វាយរៀង: ហេតុការណ៍នេះបានកើតឡើង កាលពី យប់ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៣នៅក្នុងកាសុីណូព្រៃវល្លិ៍មុខវ៉ា ស្ថិតនៅក្នងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។
ជនសង្ស័យម្នាក់ដែលជាបុគ្គលិកកាស៊ីណូត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរក្នុងករណីលួចលុយក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍។ ជនសង្ស័យមានឈ្មោះសុខ ភត្រា អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកតៃសៀវ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។
ប្រភពបន្តថា ក្រុមហ៊ុនបានបាត់បង់លុយដុងចំនួន៣០០,០០០,០០០(បីរយលានដុង)។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនគេពិតជាបានលួចលុយរបស់ក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍ប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង