Banner KNP Detail Top

ប្ដីចិត្តអប្រិយស្រវឹងស្រា បានយកដែកប៉ាដាគោយន្ត ទៅវាយក្បាលប្រពន្ធ បណ្តាលឲ្

ប្ដីចិត្តអប្រិយស្រវឹងស្រា បានយកដែកប៉ាដាគោយន្ត ទៅវាយក្បាលប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ បែកក្បាលជាច្រើនកន្លែង


ខេត្តព្រះវិហារ ÷ នៅថ្ងៃទី 05 ខែមេសា ឆ្នាំ2023 ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលពត៌មានពីឈ្មោះ យឿន ស្រី ភេទស្រី ថាមានករណីអំពើហិង្សាក្នុងគ្រួសារ 01លើក (ប្ដីវាយប្រពន្ធ) កើតឡើងនៅចំណុចខាងកើតព្រលាន ស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ។

ជនរងគ្រោះឈ្មោះ អ៊ុ ពិសី ភេទស្រី អាយុ 52 ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសបែកក្បាលជាច្រើនកន្លែង (ធ្ងន់ធ្ងរ) និងមានស្នាមជាំត្រង់មុខ ប្រអប់ដៃ ដើមដៃ ដងខ្លួន ។
– ឧបករណ៍បង្កហេតុ: ដែកប៉ាដាង និងដើមដំឡូងមី។
ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រយង់កោះកេរ ។
ចំណែកជនបង្កជាប្ដីឈ្មោះ ឈួន យឿន ភេទប្រុស អាយុ 54 ឆ្នាំ មុខរបរកសិករ មានទីនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិឃុំកើតហេតុនេះ ។
– មូលហេតុ: ស្រវឹងស្រា ទំនាស់សម្ដី នឹងធ្នាប់មានសកម្មភាពវាយធ្វើបាបប្រពន្ធជាច្រើនដងមកហើយ។

សមត្ថកិច្ចឃាត់មុខសញ្ញាយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។ ផ្អែកតាមសំណូមពរ របស់សាមីដើមបណ្តឹងដែលត្រូវជាកូនបង្កើត សូមឱ្យចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង