សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ភ្នំពេញៈ នៅថ្ងៃទី ៦ ខែមេសាឆ្នាំ២០២៣នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឧកញ៉ាដែលជាក្រុមប្រឹក្សាភិបាលនិងជាសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជាចូលជួបសម្តែងការគួរសមនៅភូមិគ្រឹះក្រុងតាខ្មៅ ។
នៅក្នុងជំនួបនោះសម្តេចតេជោបានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពរួមគ្នាជួយដល់កិច្ចការសង្គមធ្វើសកម្មភាពមនុស្សធម៌និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាការរស់នៅក្នុងសង្គមមួយមិនអាចកាតផ្តាច់គ្នានោះឡើយរវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នាដូចពាក្យចាស់បុរា ណទូន្មានថា«អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹង សំប៉ា ” ។
ក្នុងជំនួបនោះដែរសម្តេចតេជោនាយករដ្ឋ មន្ត្រីក៏បានផ្តល់អនុសាសន៍និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជាធ្វើយ៉ា ងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពិសេ សការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់អ្នកឧក ញ៉ា លី យ៉ុងផាត់ និងទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាស្ថាប័នឯកជនតែមួយគត់ដែលតំ ណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថាការអញ្ជើញជួបសម្តែងការគួរសមនាព្រឹកថ្ងៃនេះដើម្បីជម្រា បជូនសម្តេចអំពីសកមម្មភាពការងាររបស់សមាគមឧកញ៉ាកម្ពុជាព្រមទាំងទស្សនវិស័ យនិងបេសកកម្មរបស់សមាគម។
តំណាងឱ្យក្រុមប្រឹក្សាភិបាលនិងសមាជិកសមាជិកាទាំងអស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹ ក្សាអភិវឌ្ឍន៍កម្ពុជានិងទទួលស្គាល់សមា គមឧកញ៉ាកម្ពុជាជាដៃគូររបស់រាជរដ្ឋាភិបា លក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោជាប្រធានកិត្តិយសរបស់សមាគមគឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោក្នុងការយកចិត្តទុក ដាក់និងលើកស្ទួយដល់សមាគមដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សា ភិបាលសមាជិក សមាជិកាសមាគមឧកញ៉ា កម្ពុជាបានជួបសម្តែងការគួរសម ។ ជាពិ សេសបានផ្តល់នូវអនុសាសន៍ល្អដើម្បីសមា គមធ្វើសកម្មភាពបានត្រឹមត្រូវនិងជាចំណែ កជួយដល់សង្គមជាតិក្រោមការដឹកនាំប្រក បដោយគតិបណ្ឌិតរបស់សម្តេចតេជោ។
សូមបញ្ជាក់ថាសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការនិងចុះបញ្ជីជាសមាគមស្របច្បាប់ដោយក្រសួ ងមហាផ្ទៃតាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ខែតុលាឆ្នាំ ២០២២។បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំនិងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួ ន៣២រូបដែលមានអាណត្តិ៥ឆ្នាំហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខា ធិការដ្ឋានក្រោមការដឹកនាំរបស់អគ្គលេខា ធិការ ១រូប៕