Banner KNP Detail Top

ជនស៊ីវិលមួយក្រុម សង្ស័យកាងទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែង បានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីក្រុមនេះបាន

ជនស៊ីវិលមួយក្រុម សង្ស័យកាងទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែង បានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីក្រុមនេះបានប្រើប្រាស់ហិង្សាលើអ្នកសារព័ត៌មាន និងបោកទូរស័ព្ទចោលអស់ចំនួន ២គ្រឿង

ភ្នំពេញ៖ យោងតាមវិឌីអូឃ្លីប ដែលថតបានកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពជនស៊ីវិលមួយក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់ បានវាយទាត់ធាក់ទៅលើអ្នកសារព័ត៌មាន បណ្ដាលឲ្យរងរបួស និងខូចខាតសម្ភារៈដូចជាទូរស័ព្ទដៃ ២គ្រឿងផងដែរ ដោយសារខឹងអ្នកសារព័ត៌មាន បានចុះទៅថតនូវទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញរបស់ខ្លួន ហើយដេញមិនព្រមចេញ ។
ជនស៊ីវិលមួយក្រុម ដែលសង្ស័យកាងទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងបានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីក្រុមនេះបានប្រើប្រាស់ហិង្សាលើអ្នកសារព័ត៌មាន និងបោកទូរស័ព្ទចោលអស់ចំនួនពីរគ្រឿង ដោយសារខឹងអ្នកសារព័ត៌មានចុះទៅថត និងយកព័ត៌មានពីទីតាំងល្បែងស៊ីសងរបស់ខ្លួន។
ជុំវិញករណីនេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងប្រាបបណ្ដាញសារព័ត៌មានតាមរយៈប្រព័ន្ធTelegram នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះបានថា លោកបានទទួលព័ត៌មាននេះហើយ ដោយឡែកអ្នកសារព័ត៌មាននេះ ក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវវែករកមុខជនសង្ស័យ ៕

អត្ថបទដែលជាប់ទាក់ទង