Banner KNP Detail Top

បង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែង និងដកហូតម៉ូតូជាច្រើនគ្រឿង នៅស្រុកសំបូរ (ក្រចេះ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកសំបូរ ដែលភ្នាក់ងារ ទទួលបាន នៅរសៀលថ្ងៃទី១០ ខែមករានេះ បានឲ្យដឹងថា កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖ *ទីតាំងទី១ ឈ្មោះ ជួប សុកុណា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន៤០គ្រឿង (ក្នុងនោះមានម៉ូតូសណ្តោងរឺម៉ក០១គ្រឿង) និងរថយន្ដចំនួន០១គ្រឿង។ *ទីតាំងទី២ ឈ្មោះ ឡាង ធា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន០៥គ្រឿង។ *ទីតាំងទី៣ ឈ្មោះ ឆីវ ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ (ម៉ូតូគ្មាន)។ *ទីតាំងទី៤ ឈ្មោះ ប៉េង សុខឌី ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន១០គ្រឿង។ *ទីតាំងទី៥ ឈ្មោះ កេត សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០៣គ្រឿង។ *ទីតាំងទី៦ ឈ្មោះ ហេង ម៉េងសុង ភេទប្រុស ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០២គ្រឿង។ តាមរបាយការណ៍បញ្ជាក់ទៀតថា ម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ចំណែកវត្ថុតាងខាងលើដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

បង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែង និងដកហូតម៉ូតូជាច្រើនគ្រឿង នៅស្រុកសំបូរ


(ក្រចេះ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកសំបូរ ដែលភ្នាក់ងារ ទទួលបាន នៅរសៀលថ្ងៃទី១០ ខែមករានេះ បានឲ្យដឹងថា កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖
*ទីតាំងទី១ ឈ្មោះ ជួប សុកុណា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន៤០គ្រឿង (ក្នុងនោះមានម៉ូតូសណ្តោងរឺម៉ក០១គ្រឿង) និងរថយន្ដចំនួន០១គ្រឿង។
*ទីតាំងទី២ ឈ្មោះ ឡាង ធា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន០៥គ្រឿង។
*ទីតាំងទី៣ ឈ្មោះ ឆីវ ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ (ម៉ូតូគ្មាន)។
*ទីតាំងទី៤ ឈ្មោះ ប៉េង សុខឌី ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន១០គ្រឿង។
*ទីតាំងទី៥ ឈ្មោះ កេត សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០៣គ្រឿង។
*ទីតាំងទី៦ ឈ្មោះ ហេង ម៉េងសុង ភេទប្រុស ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០២គ្រឿង។
តាមរបាយការណ៍បញ្ជាក់ទៀតថា ម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ចំណែកវត្ថុតាងខាងលើដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង