Banner KNP Detail Top

ក្មួយប្រុសម្នាក់ ត្រូវបានម្តាយមីងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ពាក់ព័ន្ធ

ក្មួយប្រុសម្នាក់ ត្រូវបានម្តាយមីងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ពាក់ព័ន្ធចេញសែកអត់លុយ រឿងចាប់ខ្លួននេះ គឺផ្តើមចេញពីរឿងចងការប្រាក់ ដែលក្មួយ ស៊ុ សូលីដា បានខ្ចីលុយពីម្តាយមីងម្នាក់

ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ ស៊ុ សូលីដា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្មួយប្រុសម្នាក់ ត្រូវបានម្តាយមីងប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធសំណុំរឿងបទ.រំលោ.ភលើទំនុកចិត្ត ពោលគឺមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

ការឃាត់ខ្លួនជនសង្ស័យនេះ សមត្តកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។
តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុ សូលីដា ត្រូវបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីសាកសួរពីដំណើររឿង.រំលោភលើទំនុកចិត្ត ដោយមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធចេញសែកអត់លុយ ។
ជនសង្ស័យត្រូវបានតំណាងអយ្យការ កំពុងបើកការស៊ើបសួរតាមនីតិវិធី រហូតដល់រសៀលថ្ងៃទី៦ ខែមេសា មិនទាន់បានបញ្ចប់នៅឡើយទេ ។ អង្គហេតុនៃការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានស្ត្រីម្នាក់អះអាងថា ជាម្តាយមីងដែរនោះ ដែលបានព្យាយាមតាមមកមើលក្មួយដល់សាលាដំបូងរាជធានីភ្នំពេញ បង្ហើបឲ្យដឹងថា ក្មួយគាត់ជាមនុស្សល្អណាស់ រឿងចាប់ខ្លួននេះ គឺផ្តើមចេញពីរឿងចងការប្រាក់ ដែលក្មួយ ស៊ុ សូលីដា បានខ្ចីលុយពីម្តាយមីងម្នាក់ទៀត «ត្រូវជាបងស្រីគាត់» តែមិនដឹងប៉ុន្មានទេ ដើម្បីយកទៅធ្វើដើមទុនប្រកបមុខ

អត្ថបទដែលជាប់ទាក់ទង