Banner KNP Detail Top

ចោរលួចឡាន រួចបើករត់មកក្រឡាប់ តាមផ្លូវជាតិលេខ២៣ ក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

ចោរលួចឡាន រួចបើករត់មកក្រឡាប់ តាមផ្លូវជាតិលេខ២៣ ក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

តាកែវ ៖ ចោរលួចឡានបែន៥តោនវេលា៤ និង១០នាទីទៀបភ្លឺថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីភូមិរំចេក ឃុំត្នោត ស្រុកបាទី ម៉ោង៧ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល បើករត់មកក្រឡាប់ តាមផ្លូវជាតិលេខ២៣ ក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បិតសាប៊ូរត់កាត់វាលស្រែសំដៅបឹងបត់រកា តែអស់វាសនាក្នុងកណ្តាប់ដៃកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោង រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំរវៀង ឃុំស្លា និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ត្រង់ភូមិក្តាក់ ឃុំស្លា ស្រុកសំរោង ។

ពេលនេះ ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលស្រុកបាទី មកទទួលយកទៅចាត់ចែងតាមនីតិវិធីច្បាប់រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង