Banner KNP Detail Top

បង្ក្រាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់

បង្ក្រាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តបាត់ដំបង ៖ ប្រតិបត្តិការនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចំនួន ០១ករណីថ ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចបានចាប់ឃាត់ខ្លួន គឺជាអ្នកយាមចម្ការឈ្មោះ ឯម សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបាន រួមមាន ៖
-ដើមកញ្ឆាស្រស់ ចំនួន ១,២០០គុម្ព ។
កម្លាំងនគរបាលស្រុករតនមណ្ឌល បានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀនខុសច្បាប់ និងធ្វើការអប់រំ រួចឲ្យត្រឡប់ទៅវិញ ។ ចំពោះម្ចាស់ចម្ការ ដែលជាអ្នកដាំដុះរុក្ខជាតិញៀនខុសច្បាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកចាត់វិធានតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង