Banner KNP Detail Top

រោងការមួយកំពុងតែរៀបចំផ្លែឈើ ទុកដាក់ហែជំនូនកម្មវិធីនៅព្រឹកស្អែក គាប់ជួនពេលនោះ

រោងការមួយកំពុងតែរៀបចំផ្លែឈើ ទុកដាក់ហែជំនូនកម្មវិធីនៅព្រឹកស្អែក គាប់ជួនពេលនោះ ខ្សែភ្លើងនៅជាប់នឹងផ្ទះល្វែងក្នុងបុរីនោះ ម្ចាស់ដើមការចេញមកស្លន់ស្លោនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ រត់កាត់រោងការ ទៅបាញ់ពន្លត់អស់១០បំពង់ ទើបធ្វើអោយភ្លើងរលត់ទៅវិញ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ករណីទុស្សេខ្សែភ្លើងក្បែររោងការមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ ក្នុងបុរីហុក ឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋខ្លះសំរាកលង់លក់ ខ្លះទៀតមិនទាន់សម្រាន្ត និងមានរោងការមួយកំពុងតែរៀបចំផ្លែឈើទុកដាក់ហែជំនូនកម្មវិធីនៅព្រឹកស្អែក ហើយគាប់ជួនពេលនោះ ខ្សែភ្លើងនៅជាប់នឹងផ្ទះល្វែងក្នុងបុរីនោះ ក៏ស្រាប់តែផ្ទុះបង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅតែម្តងធ្វើឱ្យផ្អើលបងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ ក៍ដូចជាម្ចាស់ដើមការចេញមកស្លន់ស្លោនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ រត់កាត់រោងការ ទៅបាញ់ពន្លត់អស់១០បំពង់ ទើបធ្វើអោយភ្លើងរលត់ទៅវិញនៅពេលម៉ោង១១និង២៥នាទីយប់ថ្ងៃដដែលផងដែរ ។
ករណីនេះ បន្តិចក្រោយមកក៏ឃើញមានកម្លាំងសមត្ថកិច្ចក៍ដូចជារថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ចំនួន១គ្រឿងតទៅដល់កន្លែងកើតហេតុ តែមិនបានបាញ់ពន្លត់នោះទេដោយតែប្រជាពលរដ្ឋជាពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះដែរ មិនបង្កអោយមានការឆេះរាលដាលដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋណាម្នាក់នោះទេ គឺគ្រាន់តែខូចខាតខ្សែភ្លើងអស់មួយចំនួនក៍ដូចជាផ្លែឈើ និងសម្ភារៈហែរជំនូននៅក្នុងរោងការបន្តិចបន្តួចតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង