Banner KNP Detail Top

យឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អបអរសាទរជូនចំពោះលោកឧត្តមសេនីយ៍ ពីររូប ដែលត្រូវបានតែងតាំង

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អបអរសាទរជូនចំពោះលោកឧត្តមសេនីយ៍ ពីររូប ដែលត្រូវបានតែងតាំងមុខតំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជើងគោក


ភ្នំពេញ: នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការអបអរ សាទរជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និង ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងលោកវរសេនីយ៍ឯក ង៉ែត សុវណ្ណ អរុណដេត សម្រាប់ការតែងតាំងមុខតំណែងជា នាយការិយាល័យទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ការសម្រេចតែងតាំងមុខតំណែងនេះ គឺស័ក្តិសមទៅនឹងសមត្ថភាព និងគុណបំណាច់របស់ នាយទាហានសាមី ក្នុងការខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លង មក ក៏ដូចជា ដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ ចំពោះមុខរបស់កងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ការអបអរសាទរនេះ ក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី១ និងទិសដៅត្រីមាសទី២ឆ្នាំ ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋាន កងទ័ពជើងគោកនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាគណអធិបតី ក្នុងពិធីប្រកាស មុខតំណែងនាយទាហានជាន់ខ្ពស់ និងបូកសរុបលទ្ធផលការងារ ត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ។
នៅក្នុងពិធីប្រកាសមុខតំណែងនាយទាហានជាន់ខ្ពស់នេះ ក៏មានលោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញ អនុក្រឹត្យតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អត្តលេខ០៧៥៥៥៥ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
គួរបញ្ជាក់ថា លោកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង