Banner KNP Detail Top

ឃាត់ខ្លួនជនជាតិចិន ២នាក់ ករណី ប្រើហិង្សា និងចងដៃ ចងជើង ផ្អិបមុខនឹងស្កុត យ៉ាងឃោរឃៅ ទៅលើជនជាតិចិនម្នាក់ទៀត សង្ស័យជា

ឃាត់ខ្លួនជនជាតិចិន ២នាក់ ករណី ប្រើហិង្សា និងចងដៃ ចងជើង ផ្អិបមុខនឹងស្កុត យ៉ាងឃោរឃៅ ទៅលើជនជាតិចិនម្នាក់ទៀត សង្ស័យជាករណីចាប់ជំរិត


ភ្នំពេញ៖ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើង កាលពី យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនជាតិចិន ពីរនាក់ ក្រោយទទួលបាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋជិតខាងអំពីករណីជនជាតិចិន ទាំងពីរនាក់នេះ បានប្រើហិង្សា និងចងដៃចងជើង ផ្អិបមុខនឹងស្កុត យ៉ាងឃោរឃៅ ទៅលើជនជាតិចិនម្នាក់ទៀត សង្ស័យជាករណីចាប់ជំរិត។

នៅមុនពេលកើតហេតុ ដោយមាន ការរាយការណ៍ ពីពលរដ្ឋដែលនៅជាប់ផ្ទះកើតហេតុ ជាន់ខាងលើ បានឃើញជន សង្ស័យ ជាជនជាតិចិន ពីរនាក់ នាំគ្នាព្រួតវាយទៅលើបុរសជនជាតិចិនម្នាក់ បណ្ដាល ឱ្យរងរបួសធ្ងន់ ហើយថែមទាំងយកខ្សែចងដៃ ចងជើង ផ្អោបគ្នាថែមទៀត ។
ក្រោយទទួលដំណឹងខាងលើភ្លាម សមត្ថកិច្ច បានចុះទៅទីតាំងផ្ទះខាងលើ ខណៈដែល គ្រាន់តែឃើញសមត្ថកិច្ច មកដល់ភ្លាមជនសង្ស័យជនជាតិចិន ទាំងពីរនាក់នេះ មានការ ភ័យស្លន់ស្លោ ហើយចាក់សោផ្ទះ រួចនាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ ឃាត់ខ្លួនបានមកវិញ ទាំងពីរនាក់ភ្លាមៗ រួចនាំយកទៅសួរនាំ នៅប៉ុស្តិ៍តែម្តង។
សមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ ទៅកន្លែងកើតហេតុវិញ ដើម្បីបើកសោទ្វារផ្ទះ ជួយសង្គ្រោះជនរងគ្រោះ រួចហៅរថយន្តសាមុយឯកជន ដឹកយក ជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗផងដែរ។ ក្រោយរំដោះជនរងគ្រោះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូន ទៅកាន់ផ្នែកជំនាញអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំចម្លើយ បញ្ជាក់ពីជនរងគ្រោះ និងចាត់

អត្ថបទដែលជាប់ទាក់ទង