Banner KNP Detail Top

នាឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូន ដំណឹងមួយ

នាឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូន ដំណឹងមួយ ដោយបានអនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាកចំនួន ៣ ថ្ងៃដោយមានប្រាក់ឈ្នួល

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ កាលពីចុងខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដោយអនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់ របស់ខ្លួន ឈប់សម្រាក ដោយមាន ប្រាក់ឈ្នួល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ក្នុងរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។
ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយ ណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និង មិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករ និយោជិតទាំងអស់ ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ ដល់សាធារណ ជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករ និយោជិត បានឈប់សម្រាក ទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរវេនគ្នា។ កម្មករ និយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីនេះ មានសិទ្ធិទទួលនូវ ប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិត ដែលត្រូវផ្លាស់ ប្ដូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សា ទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករ និយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករ និយោជិត អាចអនុវត្ត នៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាស ខាងលើ។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ ត្រូវបន្តចូលរួម អនុវត្តវិធានការ “៣ការពារ និង៣កុំ” និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលជាប់ទាក់ទង