Banner KNP Detail Top

អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាំខ្លួនទណ្ឌិតចំនួន០២នាក់អនុវត្តតាមនីតិវិធីច្បាប់

អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាំខ្លួនទណ្ឌិតចំនួន០២នាក់អនុវត្តតាមនីតិវិធីច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ បាអនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាំខ្លួនទណ្ឌិតចំនួន០២នាក់អនុវត្តតាមនីតិវិធី។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា នៅថ្ងៃសុក្រទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួន បានចំនួន២នាក់ គឺ៖
*ទី១ នៅវេលាម៉ោង១០និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួន លេខ ១៣៩/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនទណ្ឌិតចំនួន០១នាក់ឈ្មោះ សួន ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងដកហូតបានមាន៖ទូរស័ព្ទដៃចំនួន ០១គ្រឿងសេរីចាស់។
*ទី២ វេលាម៉ោង ១០ និង ៣០នាទីនៅចំណុចក្រុមទី០៦ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ អនុវត្តដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួន លេខ ១៣៨/២០២៣ ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដែលក្នុងនោះឃាត់ខ្លួនទណ្ឌិតចំនួន០១នាក់ឈ្មោះ ជ្រិន វីរ: ហៅ រក្ស័ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិនព្រៃដំរី ឃុំព្រៃតូចស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង