Banner KNP Detail Top

ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខយាមក្នុងបុរីឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយពីជននេះលួចចូលទៅឆ្កឹះសោផ្ទះក្នុងបុរី បំណងលួចយកទ្រព្យសម្បត្តិ

ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខយាមក្នុងបុរីឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយពីជននេះលួចចូលទៅឆ្កឹះសោផ្ទះក្នុងបុរី បំណងលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ កាលពី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបុរីម៉ឺនជ័យ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះជុំ ខន្តី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ។
ចំណែកជនរងគ្រោះឈ្មោះ សាន្ត ធា ភេទប្រុស មុខរបរជាងដែក។
មុនពេលកេីតហេតុរូបគាត់កំពុងឈរយាមនៅក្នុងបុរីម៉ឺនជ័យ បន្ទាប់មកស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចូលទៅក្នុងបុរីហេីយឡេីងទៅលេីជាន់ទី៣ផ្ទះដែលទេីបនឹងសាងសង់រួច ហើយយកកន្ត្រៃឆ្កឹះសោផ្ទះចូលបំណងលួចយកទ្រព្យសម្បត្តិពេលឃេីញដូចនេះក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆ្កឹះសោចូលក្នុងផ្ទះបំណងលួចពិតប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង