Banner KNP Detail Top

អាវុធហត្ថកំពុងតាមស្វែងរកបុរសម្នាក់នេះ មកបំភ្លឺ និងសួរនាំ ក្រោយយកឈ្មោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រើក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ

អាវុធហត្ថកំពុងតាមស្វែងរកបុរសម្នាក់នេះ មកបំភ្លឺ និងសួរនាំ ក្រោយយកឈ្មោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រើក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់មិញនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នំា២០២៣នេះ តាមពិតគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងយុវជនម្នាក់បើកម៉ូតូ និងបុរសម្នាក់ទៀតបើកឡានព្រូស តែភ្លាមៗនោះ ក៏លេចវត្តមានបុរសម្នាក់ហ្នឹងមកជួយដោះស្រាយ ទំនងជាមិត្តភក្តិនឹងគ្នា ។

ពេលយុវជនបើកម៉ូតូ មិនទាន់ទទួលស្គាល់កំហុស ដោយសារពួកគេបង្ខំឲ្យសុំទោស ក៏បុរសម្នាក់នេះនិយាយថា នឹងយកម៉ូតូទៅស្នងការ ហើយឲ្យ រ័ត្ន ស្រ៊ាង មកដោះស្រាយ ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង, គាត់មិនដែលស្គាល់បុរសម្នាក់ហ្នឹងទាល់តែសោះ។ នៅពេលនេះលោកឲ្យមន្រ្តីជំនាញ តាមស្រាវជ្រាវ និងនាំខ្លួនមកសួរនាំហើយ!
ជាទម្លាប់ទៅហើយ ខ្លះពេលមានគ្រោះថ្នាក់ចរាចរណ៍ភ្លាម អាងឡើងយកម៉ូតូ ឫឡានទៅស្នងការ ឬទៅប៉ុស្តិ៍ ហើយយកឈ្មោះថ្នាក់ដឹកនាំនេះ ថ្នាក់ដឹកនាំនោះមកប្រើ តែនៅទីបំផុត ដេកស្អាត ៕

អត្ថបទដែលជាប់ទាក់ទង