Banner KNP Detail Top

តារាចម្រៀងស្រី អ្នកនាងពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តស្ទើរតែគ្រប់ៗគ្នា

តារាចម្រៀងស្រី អ្នកនាងពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តស្ទើរតែគ្រប់ៗគ្នា

ភ្នំពេញ ៖ ក្រោយតារាស្រីស្រស់ស្អាតក្មេងជាងវ័យរូបនេះ ចេញមុខមកបង្ហោះនៅវីដេអូរបស់ខ្លួននៅក្នុងបណ្ដាញសង្គម Tik Tok ដោយច្រៀងជាភាសាថៃយ៉ាងពីរោះរណ្ដំ អន្លង់អន្លោច ហើយកំពុងតែទទួលនៅការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេនៗទាំងក្មេងចាស់ប្រុសស្រី។
ដោយមានអ្នកខ្លះយកវីដេអូ និងសេវ យកទៅបង្ហោះបន្តនៅក្នុងគណនីហ្វេសប៊ុក និងក្នុង Tik Tok ជាហូរហែចែកចាយជាបន្តបន្ទាប់ រហូតធ្វើអោយពុកម៉ែបងប្អូនជាច្រើននាំគ្នាស្ដាប់ ហើយលើកសរសើរមិនដាច់ពីមាត់ ទាំងគ្មានលាក់លៀមថា «ឡូយខ្លាំងណាស់អាយដល ចេះច្រៀងភាសាថៃទៀត គួរអោយស្រលាញ់ម្ល៉េះទេលោកអើយ»។
ក្រោយពេលឃើញច្រៀងនៅបទថៃមួយបទនេះភ្លាម គេនាំគ្នាសង្កេតមើលទឹកមុខរបស់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា ហាក់ច្រៀងបណ្ដើរ អួលដើម.កបណ្ដើរ ទឹកភ្នែករលីងរលោង ហាក់បីដូចជាស្លុងទៅតាមអារម្មណ៍ ជាពិសេសការដាក់មនោសញ្ចេតនារបស់នាងតែម្ដង។ រហូតដល់ថ្នាក់ធ្វើអោយអ្នកដែលចូលមើលបទរបស់នាងហើយទប់ទឹកភ្នែកមិនជាប់គ្រប់ៗគ្នា ព្រោះឃើញអ្នកមេម៉ាយកូន១រូបនេះ លើកយកនៅបទមួយនេះ មកច្រៀងដូចត្រូវនឹងសាច់រឿងរបស់ខ្លួនឯងអញ្ចឹង។ តែក៏មានអ្នកនិយាយលើកទឹកចិត្តនាងផងដែរ អោយរឹងមាំបន្តដើរទៅមុខទៀត កុំចុះចាញ់នឹងព្រហ្មលិខិតអោយសោះ។ បើទោះបីជាពេលនេះ អ្នកនាង មើលថែកូនប្រុសរបស់ខ្លួនតែម្នាក់ឯងក៏ដោយ មនុស្សយើងម្នាក់ៗគ្មាននរណាចង់បែកបាក៊គ្រួសារនោះឡើយ តែធ្វើយ៉ាងម៉េចបើរស់នៅមិនចុះសម្រុងនឹងគ្នា។
គួរអោយដឹងផងដែរថា តារាចម្រៀងស្រី អ្នកមេម៉ាយកូនមួយ រាងតូចច្រឡឹង ប្រចាំផលិតកម្មរស្មីហង្សមាស មុខមាត់គួរអោយស្រលាញ់រូបនេះ ដែលមានសំឡេងបែបផ្អែមស្រទន់ ជាស្ត្រីមួយរូបដែលរឹងមាំអត់ធ្មត់តស៊ូគ្រប់បែបយ៉ាង មិនថាជួបនៅរឿងអ្វីនោះទេ អ្នកនាងតែងតែជម្នះរាល់ឧបសគ្គជាច្រើនតែម្នាក់ឯងឡើងធ្លាប់ទៅហើយ។ តែបើនិយាយអំពីសម្រស់របស់តារាស្រីរូបនេះវិញ មិនបាច់និយាយតែម្ដង កាន់តែក្មេងទៅៗ មិនថាអ្នកនាងស្លៀកពាក់សម្លៀកបំពាក់ឈុតបែបបុរាណ សម័យ ឬមួយក៏បែបសិចស៊ីអ្វីនោះទេ នៅតែស្អាតក្មេងជាងវ័យដដែល។ ជាពិសេស ការតុបតែងខ្លួន មុខមាត់ លាយឡំជាមួយនឹងម៉ូដសក់ ដងខ្លួនដ៏ស្រឡូន អាចនិយាយបានថា ក្រមុំៗមួយចំនួនសុំចាញ់តែម្ដងហើយ។ ហើយបើនិយាយអំពីកូនប្រុសរបស់អ្នកនាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃរូបគេកាន់តែមានមុខមាត់ស្រស់សង្ហាឡើងៗ គួរអោយខ្នាញ់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង