Banner KNP Detail Top

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស សរុប ១.៥០០ នាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស សរុប ១.៥០០ នាក់


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស សរុប ១.៥០០ នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ ។ ពិធីសំ ណេះសំណាលជាមួយអាចារ្យ -អាចារិនី នាពេលនេះ ប្រព្រឹត្តទៅស្របពេល ប្រជាពុទ្ធបរិស័ទទាំង ៥១ ប្រទេស នៃទ្វីបទាំង ៥ ដែលជាសមាជិក នៃព្រះពុទ្ធសាសនាពិភពលោក កំពុងសប្បាយរីករាយ ត្រេកអរ ប្រារព្ធពិធីបុណ្យ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា នៅលើសកលលោក នាថ្ងៃនេះ ផងដែរ។
ការបណ្តុះបណ្តាលនេះ ដើម្បីបំពេញសមត្ថភាព ក្រមសីលធម៌ និងតម្រង់ទិសបន្ថែមដល់អាចារ្យ-អាចារិនី ឱ្យកាន់តែមានចំណេះ ដឹងទូលំទូលាយ និងបង្កលក្ខណៈងាយស្រួល ក្នុងការយកទៅអនុវត្ត ស្របទៅ នឹងក្បួនច្បាប់ដែលបានកំណត់ទុកពីបុរាណ ឱ្យមានការឯកភាពគ្នា ក្នុងការប្រ តិបត្តិ ពីតំបន់មួយ ទៅតំបន់មួយនៅទូទាំងប្រទេស។
ក្រសួងបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងក្រមសីល ធម៌អាចារ្យខ្មែរបានចំនួន ៤០ វគ្គ រួចមកហើយ និងមានសិក្ខាកាម ជាអាចារ្យ -អាចារិនី ចូលមកសិក្សា ចំនួន ១១.៥៧៣ រូប ក្នុងនោះ ព្រះសង្ឃ ៧៤៦ អង្គ ស្ត្រី ១៦៣ រូបហើយ កំពុងតែអនុវត្តតាមតួនាទីភារកិច្ច និងក្រមសីលធម៌ ដែលក្រសួង បានបណ្តុះបណ្តាល និងតម្រង់ទិស នាពេលកន្លងមក។
បើតាមលោក ឈិត សុខុន ការបើកវគ្គនេះ នៅពុំទាន់ឆ្លើយតប ទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយ ទើបតម្រូវឱ្យក្រសួង បើកវគ្គបណ្តុះបណ្តាលបន្តបន្ទា ប់ទៀត។ ជាលទ្ធផល ក្រោយពីការបើកវគ្គបណ្ដុះបណ្ដាល តួនាទីភារកិច្ច និងក្រ មសីលធម៌អាចារ្យខ្មែរ បានសង្កេតឃើញថា សិក្ខាកាមទាំងអស់ ទទួលបាននូវ អត្ថប្រយោជន៍ ជាច្រើនរួមមាន ចំណេះ ដឹងបទពិសោធន៍ល្អៗពីឧទ្ទេសាចារ្យ ឯក សារក្បួនច្បាប់ ច្បាស់លាស់ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិ និងផ្សព្វផ្សាយបន្ត ទទួលបានបទពិសោធន៍ រវាងសិក្ខាកាម និងសិក្ខាកាម ស្គាល់គ្នា ពីតំបន់មួយ ទៅតំបន់មួយ ផ្លាស់ប្ដូរមតិយោបល់ និងឯកភាពគ្នា លើការដឹកនាំពុទ្ធសាសនា ពិធីនានា ពិធីមង្គលផ្សេងៗ បានដោះស្រាយ នូវចម្ងល់ដែលមានលក្ខណៈ ផ្សេងៗគ្នា តាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ ឱ្យបានត្រឹមត្រូវ តាមតួនាទី ភារកិច្ចរបស់ខ្លួន ចងក្រងជាសមាគម អាចារ្យខ្មែរ រួបរួមគ្នាបង្កើត នូវសាមគ្គីធម៌ រក្សាបានសុខដុមនីយកម្មសាសនា ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ គាំទ្រការពារ យ៉ាងពេញទំហឹង នូវសុខសន្តិភាព។
ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងការផ្សព្វផ្សាយ យ៉ាងទូលំទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែលម្អ ពីសំណាក់អាចារ្យ អាចារិនី និងពុទ្ធបរិស័ទទូទាំងប្រទេស បានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង