សេចក្តីប្រកាសព័ត៌មាន! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស
សេចក្តីប្រកាសព័ត៌មាន! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស
ភ្នំពេញ៖ នេះបេីយោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ។ សេចក្តីប្រកាសព័ត៌មាន! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម (ករណីលេខ ៧៧៩)។
របាយការណ៍ដដែលបន្តថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជនជាតិចិន ឈ្មោះ SONG HUILING កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧ កាន់លិខិតឆ្លងដែនលេខ EG6006217 ដែល សង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅខេត្តកោះកុង។
ក្រោយទទួលបានសំណើសុំអន្តរាគមន៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅខេត្តកោះកុង។ តាមការបំភ្លឺរបស់សាមីខ្លួនបានឱ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជានៅ ចុងខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងមកស្នាក់នៅ និងធ្វើការក្នុងក្រុមហ៊ុនមួយកន្លែងនៅខេត្តកោះកុង តាមរយៈភ្នាក់ងារស្វែងរកការងារនៅប្រទេសចិន។ អំឡុងពេលធ្វើការអស់រយៈពេល ០៦ខែ គឺពុំមានការបង្ខាំង បិទសិទ្ធសេរីភាព ឬធ្វើទារុណកម្មនោះទេ ប៉ុន្តែដោយសាររូបនាងមានបំណងចង់ត្រឡប់ទៅប្រទេសចិនវិញ ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដាក់សំណើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយសារតែខ្លួនធ្លាប់បានសុំក្រុមហ៊ុនលាឈប់ចំនួន ០២លើក ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត ព្រោះក្រុមហ៊ុន កំពុងខ្វះបុគ្គលិក និងស្នើសុំរូបនាងឱ្យជួយបន្តការងាររហូតដល់មានបុគ្គលិកថ្មីមកជំនួស ។ ផ្អែកតាមការ ពិនិត្យស្ថានភាពជាក់ស្ដែង និងការបំភ្លឺរបស់សាមីខ្លួន ករណីនេះក្រុមប្រតិបត្តិការពិនិត្យឃើញថា មិនមាន ការបង្ខាំង ឬធ្វើទារុណកម្មនោះទេ ផ្ទុយទៅវិញ គឺឈ្មោះ SONG HUILING ស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ ឱ្យខ្លួនបានឈប់ពីការងារ និងត្រឡប់ទៅប្រទេសកំណើតវិញ។
សមត្ថកិច្ចជំនាញបានបញ្ចូនឈ្មោះ SONG HUILING ទៅកាន់មណ្ឌលត្រៀមបណ្តេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្ដរជាតិជ្រាបជាព័ត៌មាន៕