Banner KNP Detail Top

សត្វគោចំនួន៨ក្បាល ត្រូវបានរន្ទះងាប់រណូករណែល ខណៈដែលភ្លៀងធ្លាក់មួយមេធំ

សត្វគោចំនួន៨ក្បាល ត្រូវបានរន្ទះងាប់រណូករណែល ខណៈដែលភ្លៀងធ្លាក់មួយមេធំ

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣នេះ សត្វគោចំនួន៨ក្បាលត្រូវបានរន្ទះងាប់រណូករណែលខណៈដែលភ្លៀងធ្លាក់មួយមេធំ មានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផ្គរន្ទះបាញ់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ករណីរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៨ក្បាលនេះ បានកើតឡើងនៅរសៀលម្សិលមិញក្នុងភូមិត្រពាំងពោធ៍ ឃុំ ខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ម្ចាស់គោទីមួយឈ្មោះ អ៊ុកគឹម ត្រូវបានរន្ទះ បាញ់បណ្តាលអោយងាប់សត្វគោ៣ក្បាលនិងម្ចាស់ទី០២.ឈ្មោះនួន សាវុធ ត្រូវបានរន្ទះបាញ់បណ្តាលសត្វគោងាប់អស់៥ក្បាល ។
ករណីរន្ទះបាញ់បណ្ដាលអោយសត្វគោ៨ក្បាលងាប់ខាងលើនេះគ្រាដែលមានភ្លៀងមួយមេធំលាយឡំផ្គរន្ទះខ្យល់កន្ត្រាក់ហើយសត្វគោខាងលើនេះត្រូវបានម្ចាស់ចងចោលនៅវាលស្រែខាងក្រោយផ្ទះ ។ ករណីរន្ទញបាញ់បណ្តាលអោយសត្វគោ៨ក្បាលងាប់នេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង