Banner KNP Detail Top

ប្រទះឃើញសពបុរសម្នាក់ នៅកណ្តាលវាលស្រែ សង្ស័យត្រូវឃាតករវាយសម្លាប់ អាចបណ្តាលមកពីរឿងគំនុំ

ប្រទះឃើញសពបុរសម្នាក់ នៅកណ្តាលវាលស្រែ សង្ស័យត្រូវឃាតករវាយសម្លាប់ អាចបណ្តាលមកពីរឿងគំនុំ

ខេត្តបន្ទាយមានជ័យ ៖ កាលពី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចទួលកប់ខ្មោចឡាវ ខាងកើតចម្ងាយ១០គីឡូម៉ែត្រពីភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ស្រាម ឈីវ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរធ្វើស្រែចិញ្ចឹមគោ មានប្រពន្ធ និងកូនចំនួន២នាក់ (ស្រី១នាក់) រស់នៅភូមិអ្នកតា ឃុំថ្មពស្រុកថ្មពួក។
មុនពេលកើតហេតុ ប្តីរបស់គាត់ចិញ្ចឹមគោជាង១០ក្បាល និងធ្វើរោងដាក់គោដេកយាមនៅវាលស្រែទួលកប់ខ្មោចឡាវខាងកើតភូមិ១០គីឡូម៉ែត្រ ហើយនៅវេលាម៉ោង៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ គាត់បានទូរស័ព្ទទៅរក ប្តីរបស់គាត់ប្រាប់ថា កំពុងដើររកគោដែលបាត់។ លុះនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ស្រាប់តែមានគេប្រទះឃើញសពជនរងគ្រោះដែលជាប្តីរបស់គាត់បានស្លាប់នៅវាលស្រែក្បែររោងចិញ្ចឹមគោ ហើយបានរាយការណ៍ជូនសមត្ថកិច្ចបានចុះទៅពិនិត្យមើល។
កម្លាំងជំនាញបានបញ្ជាក់ថា សាកសពជនរងគ្រោះអាចស្លាប់កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយមានស្លាកស្នាមបាក់កញ្ចឹង.ក និងបាក់ស្មារខាងស្តាំ ត្រូវឃាតកវាយនឹងរបស់រឹង ទើបបណ្តាលឱ្យស្លាប់នឹងកន្លែង ។ សន្និដ្ឋានដំបូងករណីនេះ ជាករណីឃាតកម្មអាចជារឿងគំនុំ ហើយស្ទាក់វាយសម្លាប់ជនរងគ្រោះ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាឃាតករ ដើម្បីយកមកផ្តន្តាទោសតាមច្បាប់ ចំណែកសពជនរងគ្រោះ ក្រោយពិនិត្យរួចបានប្រគល់ជូនសាច់ញាតិដឹកយកទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង