សាហាវមែន ! គ្រាន់តែខឹងរឿងអាយ៉ែរថយន្ត ចុះកាប់យុវជន៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងន់ នៅស្រុកទ្រាំង ខេត្តតាកែវ
សាហាវមែន ! គ្រាន់តែខឹងរឿងអាយ៉ែរថយន្ត ចុះកាប់យុវជន៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងន់ នៅស្រុកទ្រាំង ខេត្តតាកែវ
(តាកែវ)៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី ៨ ខែ មេសា ឆ្នំា២០២៣នេះ នៅចំណុចភូមិឈើទាបាក់ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ។ យុវជន៣បានរងរបួសជាទម្ងន់ដោយសារជនបង្កជាកងកំលាំងប្រដាប់អាវុធមានគ្នាច្រើននាក់ ជិះរថយន្តពីរគ្រឿងបាន ចុះកាប់ជនរងគ្រោះឲ្យរងរបួសធ្ងន់ ក្រោយជនរងគ្រោះ បានចេញពីស៊ីការគេនៅក្នុងស្រុកទ្រាំង ហើយចុះជួយអាយ៉ែរថយន្តជនបង្ក។
មុនពេលកើតហេតុទាំងជនបង្កនិងជនរងគ្រោះ បានមកស៊ីការគេនៅចំណុចកើតហេតុនេះ ដោយជនរងគ្រោះចេញពីស៊ីការគេដោយជិះរថយន្តមួយគ្រឿងមានគ្នា៥នាក់ ហើយជនបង្កជិះរថយន្តពីរគ្រឿងមានគ្នាច្រើននាក់ ហើយមូលហេតុនៃការកើតជំលោះរហូតឈានដល់ចុះកាប់ជនរងគ្រោះដោយសារតែ ជនរងគ្រោះចុះទៅជួយអាយ៉ែឡានអោយជនដៃដល់ ហើយប្រហែលជាជនរងគ្រោះនិយាយប្រាប់អោយជនបង្កដែលបើកឡានអាយ៉ែមិនសមរម្យអ្វីមួយ បានជាជនបង្កដែលជាកំលាំងប្រដាប់អាវុធចុះមកកាប់និងកំបឹតបណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ចំនួន៣នាក់ក្នុងចំណោម៥នាក់។
ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ទី១ឈ្មោះ សំ សុវណ្ណារ៉ា, ទី២ឈ្មោះ លី វិរៈ និងទី៣ឈ្មោះ លី អាយុជាង២០ឆ្នាំ បានរងរបួសធ្ងន់ដោយម្នាក់ ត្រូវគេចាក់ចំទ្រូង និងម្នាក់ទៀតចាក់ធ្លាយពោះវៀន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងក្រុងដូនកែវ។ ដោយឡែកជនដៃដល់ក្រោយធ្វើសកម្មភាពហើយ បានជិះរថយន្តហាយលែនឌ័រពណ៍ក្រហមរត់គេចខ្លួននិងបាន បានទុករថយន្តម៉ាកហាយប្រ៊ីតពណ៍ស និងអត្តសញ្ញាណសំគាល់ខ្លួនជាកងកំលាំងប្រដាប់អាវុធនៅក្នុងរថយន្ត។
នឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគបាលខេត្តតាកែវ បានថ្លែងប្រាប់ ឲ្យដឹងថា ករណីនេះកំលាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់ ហើយជនបង្កសមត្ថកិច្ចបានកំណត់រួចរាល់អស់ហើយ ព្រោះជនដៃដល់ក្រោយធ្វើសកម្មភាពបានទុករថយន្តចោលមួយគ្រឿងនៅកន្លែងកើតហេតុ និងមានប័ណ្ណសំគាល់ខ្លួននៅក្នុងរថយន្តផងដែរ៕