Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចវះតង់ភ្ញៀវទេសចរយកសម្ភារៈ នៅចំណុចឆ្នេរពយជំទាវម៉ៅ នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចវះតង់ភ្ញៀវទេសចរយកសម្ភារៈ នៅចំណុចឆ្នេរពយជំទាវម៉ៅ នៅព្រះសីហនុ

(ព្រះសីហនុ)៖ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បុរសនេះពិតជាបានធ្វើសកម្មភាពចូលមកលួចសម្ភារៈ និងទូរស័ព្ទរបស់ភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្ត និងបោះតង់នៅចំណុចខាងលើពិតមែន។
កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង ឃាត់ខ្លួនបុរសម្នាក់ ដែលធ្វើសកម្មភាពលួចវះតង់ភ្ញៀវទេសចរ យកសម្ភារនៅចំណុចពយជំទាវម៉ៅ ក្បែរដើមឈើចាំស្នេហ៍ និងបន្ទប់ទឹកលេខ១១ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពីម្ចាស់រាយការណ៍ទៅដល់អាជ្ញាធរមានសមត្ថកិច្ច ភ្លាមៗលោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ក៏បានដាក់បទបញ្ជាចុះទៅអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ។
ជនសង្ស័យត្រូវកម្មាំងប៉ុស្តិ៍នគរបាល ឃុំបិតត្រាំងយកទៅសាកសួរ ដើម្បីធ្វើការតាមនីតិវិធី និងរង់ចាំម្ចាស់ទៅដាក់ពាក់បណ្ដឹងតាមពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង