Banner KNP Detail Top

កូនដុតផ្ទះម្តាយឪពុក ឆេះសល់តែផេះ ព្រោះខឹងមិនទិញម៉ូតូ អោយខ្លួនជិះ ដើម្បីឌុបស្រី ដើរលេង មុនចូលឆ្នាំ

កូនដុតផ្ទះម្តាយឪពុក ឆេះសល់តែផេះ ព្រោះខឹងមិនទិញម៉ូតូ អោយខ្លួនជិះ ដើម្បីឌុបស្រី ដើរលេង មុនចូលឆ្នាំ

ខេត្តកំពង់ស្ពឺ៖ កូនដុតផ្ទះនេះ បានកើតឡើង កាលពី រសៀល ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ នេះ ករណីដុតផ្ទះឪពុកម្តាយនេះ បានកើតឡើង នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ផ្ទះនោះ មានទំហំ ៨×៩ម ក្រោមធ្វើអំពីបេតុង និងខាងលើ ធ្វើពីឈើ ប្រក់ក្បឿង។ ម្តាយមានឈ្មោះ ឆឹង លីន អាយុ ៤៣ឆ្នាំ។
មូលហេតុ ដោយសារតែកូន ខឹងម្តាយ មិនព្រមទិញម៉ូតូឲ្យខ្លួនជិះ ដើម្បីឌុបស្រី ដើរលេងចូលឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនកូន ដែលបានដុតផ្ទះឪពុកម្តាយ។ កូននោះ ឈ្មោះ ខឿន សុភីន ភេទប្រុស អាយុ ២៣ឆ្នាំ ហើយត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង ចាត់ការតាមនីតិវិធី។
នៅក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ច បានប្រើប្រាស់ទឹកអស់ ០២ឡាន ដោយមានកម្លាំងចំនួន ១៦នាក់។ ក្នុងនោះ សម្ភារ:ខូចខាត រួមមាន៖ ផ្ទះទំហំ ៨ ×៩ម៉ែត្រ ដោយត្រូវខូចខាតទាំងស្រុង រួមទាំងឆេះស្រូវអង្ករ សំលៀកបំពាក់ និងសម្ភារ:មួយចំនួនទៀត។ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង