Banner KNP Detail Top

ប្តីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ប្រពន្ធ បណ្តាលឲ្យ

ប្តីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ (មិនទាន់បានរៀបការជាមួយគ្នានោះទេ តែបានរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធជាយូរមកហើយ)

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវលំ ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរសជាជនសង្ស័យ និងស្ត្រីជាជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ជនរងគ្រោះ និងជនសង្ស័យមិនទាន់បានរៀបការជាមួយគ្នានោះទេ តែបានរស់នៅជាមួយដូចជាប្តីប្រពន្ធជាយូរមកហើយ។ កន្លងមកការរស់នៅរបស់ពួកគេទាំងពីរក៏មិនសូវជាល្អប្រសើរនោះទេ គឺឧស្សាហ៍មានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ប៉ុន្តែបន្ទាប់ពួកគេឈ្លោះរួចក៏ត្រូវគ្នាជាធម្មតាវិញ។
ប្រភពដដែលបានបន្តថា លុះដល់វេលាកើតហេតុ បុរសជាប្តីបានផឹកស៊ីស្រវឹងជោកជាំក៏បានកើតមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ប៉ុន្តែមិនដឹងថា ឈ្លោះដោយសារតែរឿងអ្វីនោះទេ។ រំពេចនោះ បុរសជាប្តីក៏បានស្ទុះទៅយកកាំបិតចុងស្រួចចាក់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ឈាមហូរពេញផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់ជិតខាងចូលទៅជួយចាប់ឃាត់បុរសជាប្តី និងបានរាយការណ៍ជូនសមត្ថកិច្ច។ បន្ទាប់មកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសាកសួរនាំនៅបុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីកសាងសំណុំរឿងរង់ចាំចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង